Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជំនាញសុខាភិបាល៖ទារកចាប់ពីអាយុ៦ខែឡើង ត្រូវការអាហារបន្ថែមក្រៅពីទឹកដោះម្ដាយ ដើម្បីផ្ដល់ជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ

ដោយ Pothe Thun
19/08/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជំនាញសុខាភិបាល៖ទារកចាប់ពីអាយុ៦ខែឡើង ត្រូវការអាហារបន្ថែមក្រៅពីទឹកដោះម្ដាយ ដើម្បីផ្ដល់ជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមមន្ត្រីជំនាញសុខាភិបាល បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្ដាយ ជាកត្តាជួយធ្វើឱ្យប្រសើរឡើងនូវអត្រារស់រានមានជីវិតរបស់កុមារ ជួយការពារប្រឆាំងនឹងជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ហើយវាក៏ជួយលើកកម្ពស់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ និងការអភិវឌ្ឍតាំងពីតូចផងដែរ។

លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា ទារកដែលមានអាយុចាប់ពី ៦ខែឡើងទៅ មិនត្រឹមតែត្រូវការទឹកដោះម្ដាយតែមួយមុខនោះទេ គឺពួកគេត្រូវការអាហារបន្ថែម ដែលហៅថា បបរខាប់គ្រប់គ្រឿង ដើម្បីផ្ដល់នូវជីវជាតិគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សុខភាព ដោយហេតុថា ក្នុងអំឡុងពេលនោះ ទឹកដោះម្ដាយគឺមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់នោះទេ។

លោកស្រីបានឱ្យដឹងទៀតថា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក តែងតែធ្វើការលើកទឹកចិត្ត និងអប់រំណែនាំដល់ស្ត្រីជាម្ដាយ ត្រូវផ្ដល់នូវអាហារបន្ថែមដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកអាយុចាប់ពី ៦ខែឡើងនេះ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ ខណៈបច្ចុប្បន្នអត្រានៃការបំបៅកូនដោយទឹកដោះម្ដាយមានការថយចុះ។ បញ្ហានេះទាមទារឱ្យអាណាព្យាបាលគិតគូរពីតម្រូវការអាហារូបត្ថម្ភសម្រាប់ទារក ដើម្បីបំពេញបន្ថែមនូវសារធាតុដែលទារកត្រូវការ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា តាមការអង្កេតវិទ្យាសាស្ត្ររយៈពេល ៥ឆ្នាំម្ដង បានរកឃើញថា ក្នុងឆ្នាំ២០១០ ស្ត្រីជាម្ដាយបានធ្វើការបំបៅដោះកូននឹងទឹកដោះមានចំនួន ៦៥%, ឆ្នាំ២០១៥ មានចំនួន ៦២% ខណៈក្នុងឆ្នាំ២០២១-២០២២ ស្ត្រីបំបៅកូនដោយទឹកដោះមានចំនួន ៥២%។ ចំនួននេះបានធ្វើឱ្យទារកប្រឈមនឹងកង្វះអាហារូបត្ថម្ភ ដែលនាំឱ្យទារកងាយឆ្លងជំងឺផ្សេងៗ៕

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា៖ ទោះមានបញ្ហាព្រំដែនតែវិស័យទេសចរណ៍របស់កម្ពុជានៅតែមានភាពរឹងមាំ ខណៈភ្ញៀវទេសចរបរទេសជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

អាជ្ញាធរជាតិអប្សរា៖ ទោះមានបញ្ហាព្រំដែនតែវិស័យទេសចរណ៍របស់កម្ពុជានៅតែមានភាពរឹងមាំ ខណៈភ្ញៀវទេសចរបរទេសជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំឱ្យមន្ត្រីចំណុះឱ្យការិយាល័យទាំង៥ បន្តពង្រឹងលើការងារស្នូលតាមជំនាញរបស់ខ្លួន

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.