Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំឱ្យមន្ត្រីចំណុះឱ្យការិយាល័យទាំង៥ បន្តពង្រឹងលើការងារស្នូលតាមជំនាញរបស់ខ្លួន

ដោយ Pothe Thun
19/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ២ខែ និងដាក់ចេញនូវផែនការបន្ត នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម បានណែនាំដល់មន្ត្រីទាំងអស់ចំណុះឱ្យការិយាល័យទាំង៥ ត្រូវបន្តពង្រឹងការអនុវត្តការងារស្នូលរបស់ខ្លួនតាមជំនាញឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាតាមឱ្យទាន់សភាពការណ៍សង្គមជាតិ ជាពិសេសបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងការងារសាធារណៈមតិ ឱ្យកាន់តែល្អប្រសើរឡើង។

លោក យឿន ចាន់ មានប្រសាសន៍ថា យោងតាមរបាយការណ៍លទ្ធផលការងារដែលបានអនុវត្តកន្លងមក លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញតួនាទីភារកិច្ចរបស់មន្ត្រីទាំងអស់ ដោយឈរលើស្មារតីរួម ក្នុងការអនុវត្តការងារប្រកបដោយផ្លែផ្កាជូនថ្នាក់ដឹកនាំ និងសង្គមជាតិជារួម ហើយនិយាយដោយឡែកសម្រាប់រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងស្រុកទូទាំងខេត្តសៀមរាប គឺក្រោមការសហការ និងទំនាក់ទំនងល្អ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមានចំណុចខ្វះខាតមួយចំនួនដែលទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយត្រូវមានទំនួលខុសត្រូវឱ្យបានច្បាស់លាស់លើការងាររបស់ខ្លួន ហើយត្រូវបន្តអនុវត្តគោលការណ៍អ្នកចេះខ្លាំងបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះសោះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអនុប្រធានមន្ទីរបានបន្តថា ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ទីរព័ត៌មានខេត្តសៀមរាប ផ្ដោតសំខាន់លើការផ្សព្វផ្សាយព័ត៌មាន។ មន្ទីរនឹងរៀបចំឱ្យមន្ត្រីដែលមានបទពិសោធន៍ក្នុងការផលិតព័ត៌មាន និងការងារពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីចែករំលែកបទពិសោធន៍បន្ថែមទៀត និងបង្កើនសមត្ថភាពមន្ត្រី ឱ្យស្របតាមបរិបទនៃសង្គមរីកចម្រើន។ ដោយឡែកសម្រាប់ខេត្តសៀមរាបផ្ទាល់ ជាខេត្តដែលមានភាពមមាញឹកខ្លាំងបន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀត ដើម្បីឱ្យមានភាពសកម្ម និងស្របតាមតម្រូវការនៃវិស័យព័ត៌មាន។

លោកក៏បានសង្កត់ធ្ងន់ថា ស្របនឹងការងារព័ត៌មាននេះ ការងារសាធារណៈមតិក៏នៅតែជាការងារស្នូលដ៏សំខាន់ផងដែរ ដែលទាមទារឱ្យមន្ត្រីពាក់ព័ន្ធក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្ត រួមគ្នាយកចិត្តទុកដាក់តាមដាន និងអង្កេត ធ្វើយ៉ាងណាបង្កើនកិច្ចសហការក្នុងការប្រមូល និងឆ្លើយតបឱ្យបានលឿនទាន់ពេលវេលា ដើម្បីបង្កើនភាពទុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ មន្ត្រីមន្ទីរ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែនជម្រកសត្វ និងឧទ្យានជាតិ

ថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរឥស្លាមខេត្តសៀមរាប ផ្តល់ម៉ូតូ៣គ្រឿង ជូនវីរកងទ័ព៣រូប ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ

ថ្នាក់ដឹកនាំ និងសប្បុរសជនខ្មែរឥស្លាមខេត្តសៀមរាប ផ្តល់ម៉ូតូ៣គ្រឿង ជូនវីរកងទ័ព៣រូប ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់១០០ភាគរយ ដែលនឹងជួយឱ្យស្ទឹងសៀមរាបកាន់តែមានសោភ័ណភាព និងបញ្ចៀសការជន់លិចនៅក្នុងក្រុង

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់១០០ភាគរយ ដែលនឹងជួយឱ្យស្ទឹងសៀមរាបកាន់តែមានសោភ័ណភាព និងបញ្ចៀសការជន់លិចនៅក្នុងក្រុង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.