Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់១០០ភាគរយ ដែលនឹងជួយឱ្យស្ទឹងសៀមរាបកាន់តែមានសោភ័ណភាព និងបញ្ចៀសការជន់លិចនៅក្នុងក្រុង

ដោយ Pothe Thun
20/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតមកទល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗតាមផ្លូវទឹកមួយនេះបានផងដែរ។

ក្នុងឱកាសប្រគល់-ទទួលទីតាំងស្តារស្ទឹងសៀមរាបជំហានទី២ (KHM-18) នៃគម្រោងឥណទានសម្បទានរបស់ធនាគារអាហរ័ណ នីហរ័ណ សាធារណរដ្ឋកូរ៉េ (EDCF) និងបដិភាគរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ និងផ្ដល់កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណបានទៀតផង។ លោកបានបន្តថា គម្រោងនេះទោះបីជាប្រគល់មកឲ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ។

លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ការជីកកកាយ ឬការសាងសង់សំណង់ផ្សេងៗនៅតាមដងស្ទឹង។ ការបង្ហូរទឹកចូលក្នុងស្ទឹង ឬការដាំដើមឈើ ក៏ត្រូវតែស្នើសុំមកកាន់រដ្ឋបាលខេត្តជាមុនផងដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យជួយថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសពេលដែលពួកគាត់ហាត់ប្រាណនៅតំបន់នោះ។ លោកក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយដល់ការស្តារស្ទឹងសៀមរាបជំហានទី២នេះ បានជោគជ័យតាមផែនការដែលបានគ្រោងទុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់ ចំណែកទឹកទន្លេសាបឡើងខ្ពស់ និងប្រព័ន្ធលូនានាដែលហូរមិនទាន់។ បន្ទាប់ពីការសាងសង់ និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សា និងលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើង ឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងបន្តស្តារស្ទឹងសៀមរាបជំហានទី៣ បន្តពីជំហានទី២ នេះផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបេតិកភណ្ឌ៖ ប្រជាពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ ក្នុងការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ

អាជ្ញាធរស្រុកជីក្រែង ជំរុញឱ្យស្ត្រីគួរមានជំនាញមួយដែលច្បាស់លាស់ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារ

អ្នកជំនាញបេតិកភណ្ឌ៖ ប្រជាពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ ក្នុងការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ

អ្នកជំនាញបេតិកភណ្ឌ៖ ប្រជាពលរដ្ឋគ្រប់រូបមានតួនាទីសំខាន់ ក្នុងការចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ

ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា ដើរក្បួនដង្ហែអំពាវនាវឱ្យអាមេរិក ជួយជំរុញថៃដោះលែងកងទ័ពកម្ពុជា ១៨នាក់

ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា ដើរក្បួនដង្ហែអំពាវនាវឱ្យអាមេរិក ជួយជំរុញថៃដោះលែងកងទ័ពកម្ពុជា ១៨នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.