Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញបង្កើនការគ្រប់គ្រងរោងសិប្បកម្ម និងឡដុតធ្យូងទូទាំងខេត្ត ត្រូវមានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់

ដោយ Pothe Thun
03/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់មន្ត្រីជំនាញបង្កើនការគ្រប់គ្រងរោងសិប្បកម្ម និងឡដុតធ្យូងទូទាំងខេត្ត ត្រូវមានច្បាប់អនុញ្ញាត និងប្រភពច្បាស់លាស់
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឺង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានខេត្ត ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើ ដោយត្រូវមានប្រភពច្បាស់លាស់ និងមានច្បាប់អនុញ្ញាត។

លោក អ៉ឺង គឹមលាង ក៏បានជំរុញឱ្យមន្ត្រីជំនាញ ត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុងស្រុក និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីទប់ស្កាត់, តាមដាន, ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ, សត្វព្រៃ និងដីព្រៃឈើឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធពីផលប៉ះពាល់នៃការបង្កើតឡធ្យូង និងការកាប់បំផ្លាញព្រៃឈើ។ លើសពីនេះ ត្រូវមានវិធានការចំពោះពលរដ្ឋដែលរស់នៅក្នុង និងក្រៅតំបន់ ដែលបន្តចូលអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមាន ជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ, តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។ ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយ ដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ ទោះបីក្នុងរូបភាពណាក៏ដោយ។ ម្យ៉ាងទៀតការដឹកជញ្ជូនឈើពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាប ក៏ជាបញ្ហាដែលកើតមានឡើងផងដែរ ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។

បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបង្ហាញថា ក្នុងឆ្នាំ២០២៥នេះ សហគមន៍ព្រៃឈើមានចំនួន ៥៩ កន្លែងលើផ្ទៃដី ១៨ ៧៤៣ ហិកតា, រោងសិប្បកម្មមាន ១៤ កន្លែង, រោងស្តុកមាន ១៤ កន្លែង និងទីតាំងលក់គ្រឿងសង្ហារិមមាន ៣១ កន្លែង។ រោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពីរាជធានីភ្នំពេញ និងទីតាំងលក់គ្រឿងសង្ហារិមខ្លះបានទិញពីខេត្តផ្សេងៗយកមកដុសខាត់ លាប និងលក់បន្តឱ្យអ្នកប្រើប្រាស់។ ចំពោះឡធ្យូងប្រើប្រាស់ផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតមាន ១ ០១០ ឡធ្យូង ដែលប្រើប្រាស់ប្រភពថាមពលពីដើមស្វាយចន្ទី ដើមស្វាយ ដើមអាកាស្យាជាដើម។ ដោយឡែកការងារបង្ក្រាបបទល្មើសព្រៃឈើក្នុងឆ្នាំ២០២៥នេះ កម្លាំងជំនាញបង្ក្រាបបាន ២៤ ករណី ដោយបានបញ្ជូនទៅរដ្ឋបាលព្រៃឈើ ៧ ករណី, បញ្ជូនទៅតុលាការ ៧ ករណី និងកំពុងចាត់ចែង ១០ ករណី៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ការបម្រើសេវាអត្រានុកូលដ្ឋានបានឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ

អាជ្ញាធរខេត្តសៀមរាប៖ ការបម្រើសេវាអត្រានុកូលដ្ឋានបានឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.