Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ការបម្រើសេវាអត្រានុកូលដ្ឋានបានឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ

ដោយ Pothe Thun
03/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការបម្រើសេវាអត្រានុកូលដ្ឋានបានឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ឯកសារអត្រានុកូលដ្ឋានជាឯកសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ សម្រាប់បំពេញបែបបទផ្សេងៗ ទាំងក្នុងការប្រកបមុខរបរ និងការងារ។ ដូច្នេះ ការផ្ដល់សេវាកាន់តែឆាប់រហ័សជូនប្រជាពលរដ្ឋ ជាការចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់គាត់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ កត្តានេះ ទាមទារឱ្យមន្ត្រីអត្រានុកូលដ្ឋាន ត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងឆាប់រហ័ស។

នេះបើតាមការលើកឡើងរបស់ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល វេទិកា និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ ស្ដីពីការរៀបចំ និងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំ/សង្កាត់ សម្រាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរដ្ឋបាលឃុំ/សង្កាត់ ខេត្តសៀមរាប នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោក សុខ ថុល មានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានសាកល្បងតាមប្រព័ន្ធអនឡាញនៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ការដាក់អនុវត្តនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការសម្រួលដល់ពលរដ្ឋក្នុងធ្វើដំណើរទៅស្វែងរកសេវា។ បើទោះជាយ៉ាងនេះក្ដី សម្រាប់នៅតាមបណ្ដាខេត្ត បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ ជាក់ស្ដែងនៅខេត្តសៀមរាប ការចុះបញ្ជីអត្រានុកូលដ្ឋានតាមច្រកចេញចូលតែមួយតាមបណ្ដាក្រុងស្រុកមានចំនួនច្រើន តែមន្ត្រីមានចំនួនតិច ខ្វះខាតសម្ភារបច្ចេកទេសដូចជាកុំព្យូទ័រជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បញ្ជាក់ថា ទោះជាយើងមានបញ្ហាប្រឈមក្ដី អាជ្ញាធរខេត្តនៅតែខិតខំពង្រីកវិសាលភាពអនុវត្តបន្ថែមទៀត តាមលទ្ធភាពជាក់ស្ដែងចំពោះមុខ ដោយធ្វើយ៉ាងណាឱ្យការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវតាមនីតិវិធី និងទទួលខុសត្រូវខ្ពស់ ចៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១ នឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញានេះ

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.