Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន

ដោយ Pothe Thun
08/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ច្បាប់វិនិយោគថ្មី កម្ពុជាផ្ដល់សិទ្ធិអំណាចដល់ថ្នាក់ខេត្ត ដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញថា ក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ច្បាប់ស្ដីពីការវិនិយោគថ្មី នឹងផ្ដល់ការទាក់ទាញ និងលើកទឹកចិត្តអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកាន់តែខ្លាំង ដោយធ្វើឱ្យកម្ពុជាមានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ ហើយច្បាប់ថ្មីនេះក៏បានផ្ទេរសិទ្ធិអំណាចកាន់តែធំដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុម័តលើគម្រោងវិនិយោគនានាផងដែរ។

ថ្លែងបើកសិក្ខាសាលាស្ដីពីការពិនិត្យ និងការគ្រប់គ្រងការផ្ដល់ការលើកទឹកចិត្ត នៅខេត្តសៀមរាប នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ថ្វីត្បិតច្បាប់វិនិយោគត្រូវបានអនុម័តជាផ្លូវការតាំងពីឆ្នាំ២០២១ ប៉ុន្តែអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ទើបតែត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្ដើរៗ។ ដូច្នេះហើយការបណ្ដុះបណ្ដាលសមត្ថភាពរបស់អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ) ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ថែមថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ គឺជាការលើកកម្ពស់គណនេយ្យភាព និងទំនួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដូច្នេះសិក្ខាសាលានេះគឺមានភាពចាំបាច់ ដើម្បីពង្រឹងការយល់ដឹងរបស់ អ.គ.វ.រ.ខ លើច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងផ្ដល់ឱកាសឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធន៍ និងលើកឡើងពីបញ្ហាប្រឈមជាក់ស្ដែងក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍន៍វិស័យឯកជន បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១២០ អនក្រ.បក ស្ដីពីការរៀបចំ និងការប្រព្រឹត្តិនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ អនុក្រឹត្យនេះបានកំណត់ឱ្យ អ.គ.វ.រ.ខ មានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្ដល់ការលើកទឹកចិត្ត និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារអាមេរិកចុះក្រោម នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម ពេជ្រ សម្បត្តិ បញ្ជាក់បន្ថែមថា សិក្ខាសាលានេះនឹងផ្ដោតសំខាន់លើការផ្ទេរសិទ្ធិអំណាចពីក្រសួង-ស្ថាប័នថ្នាក់ជាតិ មកកាន់ អ.គ.វ.រ.ខ ព្រមទាំងពិភាក្សាលើបែបបទបច្ចេកទេស និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពិនិត្យគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ លោកក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមចូលរួមពិភាក្សា លើកជាសំណួរ និងបញ្ហាប្រឈមផ្សេងៗ ដើម្បីឱ្យក្រុមការងារជំនាញមានទិន្នន័យគ្រប់គ្រាន់ និងអាចផ្ដល់ចម្លើយបានច្បាស់លាស់៕


អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

តំណាងរាស្ត្រសៀមរាបនិងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប

តំណាងរាស្ត្រសៀមរាបនិងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប

ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា

ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.