Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវសិស្ស ៨០រូប នៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
11/09/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុវសិស្ស ៨០រូប នៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវសិស្សចំនួន ៨០រូប ស្រី៥១នាក់ ជាសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន។

ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋាននេះ ជាការពង្រឹងធនធានមនុស្សសម្រាប់បម្រើការងារមនុស្សធម៌ និងការងារសង្គម។ ខ្លឹមសារនៃវគ្គសិក្សារួមមាន ប្រវត្តិចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម, វិជ្ជាសង្គ្រោះបឋម, តួនាទី និងភារកិច្ចយុវជន, ការគ្រប់គ្រងក្លិបយុវជន និងប្រធានបទសំខាន់ៗដូចជាសុវត្ថិភាពចរាចរណ៍ និងបរិយាបន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម គុជ លីណា មានប្រសាសន៍ទៀតថា ការបំពាក់កន្សែងជូនយុវជនថ្មីនេះ គឺជាការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការកសាងអ្នកបន្តវេនសម្រាប់សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេបង្អស់នៅកម្ពុជា និងជាជំនួយការរបស់អាជ្ញាធរសាធារណៈ។

ឯកឧត្តម ក៏បានណែនាំដល់យុវជនទាំងអស់ ត្រូវធ្វើខ្លួនជាតំណាងយុវជនដ៏ល្អក្នុងសង្គម គោរពវិន័យសាលា និងក្លាយជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ចូលរួមផ្សព្វផ្សាយបំផុសគោលការណ៍គ្រឹះទាំង៧ នៃចលនាកាកបាទក្រហម និងសកម្មភាពមនុស្សធម៌។ ក្នុងនោះសូមឱ្យប្អូនៗ ត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌មិត្តអប់រំមិត្ត មិត្តជួយមិត្ត និងលើកទឹកចិត្តដល់យុវសិស្សពិការ គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសអនុវត្តទិសស្លោករបស់កាកបាទក្រហមកម្ពុជា គឺធ្វើឱ្យបានកាន់តែច្រើន ធ្វើឱ្យបានកាន់តែល្អ ធ្វើឱ្យបានកាន់តែជ្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់

មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់

កីឡាករកីឡាការិនីមកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

កីឡាករកីឡាការិនីមកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

‎សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប

‎សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.