Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់

ដោយ Pothe Thun
11/09/2025
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមមន្ត្រីជំនាញជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល២ឆ្នាំនេះមានត្រីជាង១០០ប្រភេទដែលបានធ្វើរយៈពេល២ឆ្នាំ បន្ទាប់ពីដំណើរជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់ ខេត្តសៀមរាប មានត្រីប្រមាណជាង១០០ប្រភេទ ដែលបានធ្វើការបំលាស់ទីតាមជណ្ដើរត្រីនេះ ទៅកាន់តំបន់ផ្សេងៗ។

ក្នុងឱកាសដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យចាប់កូនត្រី ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទត្រី នៅទីតាំងជណ្ដើរត្រីទំនប់ស្លែង ក្នុងស្រុកក្រឡាញ់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក តុប ចាន់អូន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាបនៃរដ្ឋបាលជលផល បានបញ្ជាក់ថា ជណ្ដើរត្រី គឺសាងសង់ឡើងនៅកន្លែងទំនប់ ឬប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ត្រីឆ្លងកាត់ឧបសគ្គ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ជណ្តើរត្រីមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ធ្វើជាផ្លូវសម្រាប់ត្រីហែលឡើងចុះបានដោយសេរី ជួយដល់ការផ្លាស់ទីរបស់ត្រីជាច្រើនប្រភេទដែលត្រូវផ្លាស់ទីទៅកាន់តំបន់ផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ កន្លែងពងកូន ឬជម្រកថ្មី ហើយអភិរក្សធនធានជលផល ដោយសារជណ្តើរត្រីជួយឲ្យត្រីអាចបន្តវដ្តជីវិតរបស់វាបាន វាក៏ជួយការពារ និងរក្សាបាននូវចំនួនត្រីនៅក្នុងធម្មជាតិ ជាពិសេសប្រភេទត្រីដែលធ្វើដំណើរផ្លាស់ទីតាមរដូវកាល ព្រមទាំងមានសារៈសំខាន់ណាស់ក្នុងការការពារកុំឲ្យប្រភេទត្រីក្នុងស្រុកមានការថយចុះផងដែរ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានបង្ហាញថា ជណ្តើរត្រីទំនប់ស្លែង គឺបានផ្តល់ប្រយោជន៍ជាច្រើនសម្រាប់ឱ្យត្រីគ្រប់ប្រភេទអាចឡើងពងកូន នៅតាមតំបន់ផ្សេងៗបាន។
ជណ្ដើរត្រី មិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងថែរក្សាធនធានជលផលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ហើយនៅពេលត្រីក្នុងធម្មជាតិមានច្រើន ប្រជាពលរដ្ឋមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទិញត្រីយកមកហូបនោះទេ។

ក្នុងនាមអាជ្ញាធរស្រុក លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយទំនុកបម្រុងការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផល ដែលធ្វើឱ្យមូលដ្ឋានស្រុកក្រឡាញ់ កាន់តែមានធនធានត្រីសម្រាប់អាហារបរិភោគដល់ប្រជាជននៅក្នុងមូលដ្ឋាន ហើយលោកសង្ឃឹមថា តាមរយៈជណ្តើរត្រីនេះ នឹងធ្វើឱ្យទិន្នផលត្រីក្នុងមូលដ្ឋានកើនឡើង ជាពិសេសប្រភេទត្រីដែលជិតផុតពូជអាចនឹងត្រូវបានកើនឡើងវិញ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កីឡាករកីឡាការិនីមកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

កីឡាករកីឡាការិនីមកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

‎សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប

‎សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប

គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.