Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប នឹងក្លាយជាមជ្ឈមណ្ឌលឧត្តមភាពទេសចរណ៍ ដោយមានការទទួលស្គាល់ស្ដង់ដារអាស៊ាន

ដោយ Pothe Thun
07/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា នឹងត្រូវប្រែក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់វិស័យទេសចរណ៍បន្ថែមទៀត ដោយសារតែខេត្តនេះមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍ជាច្រើន និងត្រូវបានទទួលស្គាល់ថា មានស្ដង់ដារស្របតាមគោលការណ៍អាស៊ាន។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយយន្ដការវាយតម្លៃពីមុនលើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ដែលធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី៧ ខែតុលានេះ លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីការគាំទ្រពីប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ចំពោះវឌ្ឍនភាពនៃការអនុវត្តយន្តការ MRA នៅកម្ពុជា។

លោកជំទាវបានមានប្រសាសន៍ថា ដោយមើលឃើញពីវឌ្ឍនភាពនេះ អាស៊ានបានគាំទ្រឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន” កាលពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ តាមរយៈសិក្ខាសាលាថ្នាក់តំបន់នេះ នឹងជួយតម្រង់ទិសបន្ថែម ជំរុញដល់ការទទួលស្គាល់សមត្ថភាពអ្នកជំនាញទេសចរណ៍ ស្របតាមគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បានបញ្ជាក់ថា ខេត្តសៀមរាប មានសាលាបណ្ដុះបណ្ដាលវិស័យទេសចរណ៍ជាច្រើន ដែលត្រូវបានទទួលស្គាល់ថាមានជំនាញវិជ្ជាជីវៈស្របតាមស្តង់ដារសមត្ថភាពអាស៊ាន ហើយនេះជាមូលដ្ឋានដែលខេត្តនេះនឹងក្លាយជា មជ្ឈមណ្ឌលឧត្តមភាព។ លោកជំទាវ បានទទួលស្គាល់ពីការចូលរួមយ៉ាងសកម្មរបស់សាលា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលទាំងអ្នកជំនាញថ្មី និងពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារ។ តាមយន្តការអាស៊ាន ក្រសួងទេសចរណ៍បានបណ្តុះបណ្តាល និងវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍កម្ពុជាក្នុងសេវាកម្មសណ្ឋាគារចំនួនប្រមាណ ២ ២០០ រូបរួចមកហើយ។

លោកជំទាវ បញ្ជាក់ទៀតថា យន្តការវាយតម្លៃលើការសិក្សាពីមុននេះ នឹងក្លាយជាកាលានុវត្តភាពថ្មី សម្រាប់អ្នកជំនាញកម្ពុជាដែលមានសមត្ថភាព និងបទពិសោធន៍ ប៉ុន្តែពុំទាន់មានការទទួលស្គាល់គុណវុឌ្ឍិច្បាស់លាស់ ឱ្យមានឱកាសទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិ ស្របតាមស្ដង់ដារសមត្ថភាព និងការទទួលស្គាល់កម្រិតអាស៊ាន ដែលអាចជួយអភិវឌ្ឍវិថីអាជីពការងាររបស់ពួកគេកាន់តែល្អប្រសើរទៅអនាគត។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តទេសចរណ៍មួយនេះ កំពុងពង្រឹង និងពង្រីកវិសាលភាពនៃការបម្រើសេវាកម្មទេសចរណ៍ របស់ខ្លួនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសោភ័ណភាពក្នុងក្រុង ដូចជា ផ្លូវថ្នល់ រុក្ខវិថី និងដងស្ទឹងសៀមរាប។

លោកបន្តថា កិច្ចការទាំងនេះធ្វើឡើងក្នុងគោលបំណងឱ្យសៀមរាបសក្តិសមជា “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ពិសេសការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពលើកិច្ចថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលជំរុញឱ្យខេត្តសៀមរាប ក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ និងពិភពលោក៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីរាជការក្នុងស្រុកបន្ទាយស្រី ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

មន្ត្រីរាជការក្នុងស្រុកបន្ទាយស្រី ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.