Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

ដោយ Pothe Thun
08/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដោយបានលើកយកបញ្ហាសំខាន់ៗចំនួន ៣ មកពិភាក្សា រួមមាន បញ្ហាទឹកភ្លៀងលិចផ្លូវ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងស្ថានភាពនៃការគ្រប់គ្រងជនភៀសសឹក ដែលបានផ្លាស់ទីលំនៅពីខេត្តឧត្តរមានជ័យ និងព្រះវិហារ។

លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះករណីទឹកជំនន់ដោយសារទឹកភ្លៀង គឺពិតជាកត្តាធម្មជាតិ ដែលបណ្ដាលមកពីការធ្លាក់ភ្លៀងខ្លាំងគ្រប់ទិសទី ធ្វើឱ្យស្រុកមួយចំនួនរងការជន់លិច។ មូលហេតុចម្បង គឺដោយសារទឹកហូរមិនទាន់ និងការរំលោភបំពានដោយប្រជាពលរដ្ឋមួយចំនួនចាក់ដី ឬដាក់លូមិនត្រូវតាមស្តង់ដារបច្ចេកទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បានបន្ថែមថា ទន្ទឹមនឹងបញ្ហានេះ រដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក បាន ចុះពិនិត្យស្ថានភាពមុខទឹក និងធ្វើការកាយរំដោះទឹកជាបន្ទាន់ ដើម្បីឱ្យទឹកស្រកទាន់ពេលវេលា ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមលក្ខណៈបម្រុងសម្រាប់ ការស្ដារឡើងវិញនូវផលប៉ះពាល់ លើដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងវត្តអារាមនានាផងដែរ។ ដោយឡែក ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់វិញ អាជ្ញាធរក្រុង/ស្រុក បានចុះអប់រំណែនាំជាបន្តបន្ទាប់ រហូតដល់ឈានទៅដល់ការ ដកហូតសម្ភារ យកទៅរក្សាទុកផងដែរ។

ក្នុងឱកាសនោះ លោកក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការគ្រប់គ្រងជនភៀសសឹក គិតមកដល់បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋសរុប ៨៧២គ្រួសារ ស្មើនឹង ២ ៧០៤នាក់ បានជម្លៀសចេញពីតំបន់សមរភូមិក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកកាន់ទីតាំងសុវត្ថិភាព និងលំនៅឋានបណ្ដោះអាសន្ន តាមបណ្ដាក្រុង/ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ដែលបានរៀបចំទីតាំងសុវត្ថិភាពសរុបចំនួន ១៤១ កន្លែង។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត ជាមួយនឹងសប្បុរសជន ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ចែកជូនដល់ពួកគាត់ដោយមិនឱ្យមានការខ្វះខាតឡើយ។

ថ្លែងបិទកិច្ចប្រជុំ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចបានទាន់ពេលវេលា៕

អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ

វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.