Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ

ដោយ Pothe Thun
09/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប បានរួមគ្នាប្រារព្ធពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា តាមបណ្ដោយដងស្ទឹងសៀមរាប ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីអស់រយៈពេលមួយឆ្នាំកន្លងមក។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានថេរដីកាឱ្យដឹងថា ពិធីដង្ហែសង្ឃឹក និងបណ្ដែតកន្ទោងនេះ គឺជាទំនៀមទម្លាប់របស់អ្នកនៅតំបន់ប៉ែកខាងត្បូងក្រុងសៀមរាប ដែលនិយមធ្វើឱបស្ទបជាមួយនឹងថ្ងៃចេញព្រះវស្សា។ សម្រាប់ឆ្នាំនេះ ការដង្ហែសង្ឃឹកចាប់ផ្ដើមពីវត្តពោធិបន្ទាយជ័យ រហូតទៅដល់ចុងទឹកសាលាឆទានយាយអេង ក្បែរភូមិសាស្ត្រភ្នំក្រោមបឹងទន្លេសាប។

ព្រះតេជគុណ មានថេរដីកាទៀតថា ទំនៀមនេះត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួនក្នុងគោលបំណងដឹងគុណ ដល់ម្ចាស់ទឹកម្ចាស់ដីចំពោះការប្រើប្រាស់ធនធានអស់រយៈពេលមួយឆ្នាំ ជាសញ្ញាថារដូវភ្លៀងឆ្នាំនេះបានឆ្លងផុតហើយ។ ពិធីនេះក៏ដើម្បីអប់រំក្មេងៗជំនាន់ក្រោយឱ្យបានដឹង និងយល់អំពីវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ ហើយនាំគ្នាគោរពថែរក្សាកុំឱ្យសាបរលាបបាត់បង់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឱ្យដឹងថា “សង្ឃឹក” គឺជាឈ្មោះប្រដាប់មួយប្រភេទមានជើង៤ មានដងស្នែង២ សម្រាប់ដាក់គ្រឿងបរិក្ខារ រណ្តាប់ដង្វាយ ឬសំណែនជាច្រើនមុខ ហើយត្រូវបណ្ដែតតាមខ្សែទឹក ឬសែងទៅដាក់លើគោក ដើម្បីឧទ្ទិសដល់ព្រះគង្គា ព្រះធរណី ទេវតា អារុក្ខអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សាទីស្ថាននានា។

សូមជម្រាបថា ក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រារព្ធពិធីសូត្រជ័យន្តោ ចម្រើនព្រះបរិត្ត ដើម្បីផ្សាយកុសល និងសុំពរជ័យពីម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សាផងទាំងឡាយ ឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជួបតែសេចក្ដីសុខចម្រើន ភាពសុខក្សេមក្សាន្ត ចៀសវាងឧបទ្រុឌចង្រៃ និងទទួលបានផលចំណេញក្នុងការប្រកបរបររកស៊ីគ្រប់ប្រភេទ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

មន្ត្រីរាជការក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង ៨០ លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់

វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង ៨០ លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.