Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង ៨០ លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់

ដោយ Pothe Thun
13/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អង្គកឋិនទានសាមគ្គីមួយ ដែលផ្ដួចផ្ដើមដោយគណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទ ដង្ហែទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តដំណាក់ ក្រុងសៀមរាប បានទទួលបច្ច័យជាង ៨០ លានរៀល សម្រាប់ប្រើប្រាស់ដើម្បីទ្រទ្រង់ការចំណាយប្រចាំថ្ងៃ ផ្គត់ផ្គង់សម្ភារសិក្សាសម្រាប់ព្រះសង្ឃ និងសាមណេរទាំង ១០៧ អង្គ ដែលកំពុងសិក្សាផ្នែកពុទ្ធិកៈបឋមសិក្សា និងពុទ្ធិកៈវិទ្យាល័យ ព្រមទាំងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់កម្ពស់ ៩ ម៉ែត្រ ដែលត្រូវបានសម្រេចការសាងសង់បានជាង ៨០ភាគរយហើយ។

ព្រះគ្រូ ឡាច ចន្ថា ព្រះចៅអធិការវត្ត បានសម្ដែងនូវព្រះទ័យសោមនស្សរីករាយ និងសាទរចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នារៀបចំ និងដង្ហែអង្គកឋិនទាននេះឡើង។ ព្រះអង្គបានបញ្ជាក់ថា នេះគឺជាសទ្ធាដែលបង្ហាញពីការជឿគោរពព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង ព្រមទាំងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។

មហាឧបាសិកា ង៉ែត វណ្ណដារ៉ា ពុទ្ធសាសនូបត្ថម្ភក៍វត្តដំណាក់ មានប្រសាសន៍ថា បុណ្យកឋិនទានជាពិធីបុណ្យដ៏សំខាន់តាមពុទ្ធានុញ្ញាត ដែលពុទ្ធបរិស័ទតែងប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសាមគ្គីភាព និងជួយទំនុកបម្រុងទ្រទ្រង់ព្រះពុទ្ធសាសនា។ លោកស្រីបានគូសបញ្ជាក់ថា កឋិនចីវរ គឺជាចីវរទានពិសេសជាងទានដទៃៗទៀត ដែលជាទាននាំឱ្យភិក្ខុសង្ឃជាអ្នកទទួល និងទាយកទាយិកាអ្នកធ្វើកឋិន ទទួលបានអានិសង្សច្រើនជាអនេក។ លោកស្រីក៏បានបន្ថែមថា ការធ្វើកឋិនទានក៏ជាការញ៉ាំងសទ្ធាដោយលះបង់នូវអំពើអាក្រក់ និងសេចក្ដីកំណាញ់ទាំងឡាយផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា

អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.