Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

ដោយ Pothe Thun
13/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វត្តបុព្វទិសារាម (ហៅវត្តកំពង់ក្ដី) ស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអង្គកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យទុកផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងមួយចំនួនយកទៅជួសជុលឈាបនដ្ឋានដែលចាស់ទ្រុឌទ្រោម និងបន្តដំណើរការសាងសង់អគារមហាកុដិមួយខ្នង ដែលបានចាប់កសាងតាំងពីឆ្នាំ២០១៩ មានបណ្ដោយ៣៤ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់២ជាន់។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះគ្រូចៅអធិការវត្ត បានសម្ដែងនូវព្រះទ័យសោមនស្សសាទរ ចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង ដែលជាចលនាសកម្មភាពជួយសង្គម ឈរលើស្មារតីសាមគ្គីជួយគ្នា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿង គង់វង្សនៅយូរអង្វែង និងជារង្វាន់ផ្ដល់កម្លាំងកាយ ចិត្តដល់ព្រះសង្ឃ ជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ។

ព្រះគ្រូចៅអធិការ មានសង្ឃដីកាថា ពុទ្ធបរិស័ទ ឬទាយកទាយិកាដែលជាអ្នកធ្វើបុណ្យកឋិនទានដោយមានចិត្តសទ្ធាជ្រះថ្លាមានចេតនាបរិសុទ្ធ និងប្រគេនចំពោះសង្ឃរួចហើយ រមែងទទួលបានផលានិសង្សច្រើន ទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ មានការទទួលនូវសម្បត្តិក្នុងឋានសួគ៌ទេវលោកជាដើម។ ចំណែកបដិគ្គាហកៈភិក្ខុជាអ្នកទទួលក្រាលគ្រង និង អនុមោទនាកឋិនបានត្រឹមត្រូវតាមព្រះវិន័យដែលព្រះពុទ្ធបានបញ្ញត្តិទុកមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូបន្តថា បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត ប្លែកដោយកាលមានត្រឹមតែ២៩ថ្ងៃ ប្លែកដោយអានិសង្ស អ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ចំណែកបច្ច័យ និងសម្ភារផ្សេងៗជាបរិវាររបស់កឋិន។ ប្លែកដោយអំពើគឺកឋិនអនុលោមទៅតាមព្រះវិន័យ នៅពេលដែលញាតិញោមដង្ហែអង្គកឋិនមកដល់វត្តហើយ គ្រាន់តែវេរប្រគេនព្រះសង្ឃហើយជាការស្រេច បន្ទាប់មកជាកិច្ចរបស់ព្រះសង្ឃប្រតិបត្តិទៅតាមព្រះវិន័យ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.