Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

ដោយ Pothe Thun
13/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានរៀបចំបណ្ដែតប្រទីបជ្វាលាថ្វាយព្រះគង្គា លើផ្ទៃទន្លេសាប ដើម្បីសម្តែងការដឹងគុណ សុំខមាលទោសចំពោះព្រះម៉ែគង្គា ធម្មជាតិ ម្ចាស់ទឹកម្ចាស់ដី និងដើម្បីបួងសួងសុំសេចក្ដីសុខដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារតាមបណ្ដោយបន្ទាត់ព្រំដែន។

ព្រះតេជគុណ ម៉ៃ ភីរុណ ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា ការរៀបចំបណ្ដែតប្រទីបជ្វាលាលើផ្ទៃទន្លេសាបនាពេលនេះ គឺធ្វើឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា (ព្រះនៃទឹក) ដែលបានផ្ដល់ប្រភពទឹកសម្រាប់ប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំ។ ពិធីនេះក៏ជាការសូមស្មារលា ឬសុំខមាទោស ពីព្រះគង្គា ព្រះពាយ ព្រះធរណី (ផែនដី) និងព្រះពៃស្រពណ៍ (ព្រះនៃស្រូវ) ចំពោះអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្តដោយចេតនា ឬអចេតនា។

ព្រះតេជគុណ បានសង្កត់ធ្ងន់ថា គោលបំណងធំមួយទៀតក្នុងពិធីនេះ គឺបួងសួងសុំសេចក្ដីសុខដល់វីរៈកងទ័ពជួរមុខទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្ដីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ឈ្នះអស់មារសត្រូវ សូមឱ្យប្រទេសជាតិរួចផុតពីសង្គ្រាម ឈ្លានពាន ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់តាមរដូវកាល ទទួលបានទេសចរណ៍ និងអ្នកវិនិយោគទុនកាន់តែកើនឡើង និងកសិផលទទួលបានទិន្នផលខ្ពស់ ដើម្បីចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូចៅអធិការវត្ត មានថេរដីកាបន្តថា ការរៀបចំបណ្ដែតប្រទីបនេះ ក៏ជាការអបអរសាទរចំពោះការចេញព្រះវស្សា ដែលព្រះសង្ឃគ្រប់អង្គចេញពីវស្សា ហើយជាពេលដែលប្រជាជនបានធ្វើបុណ្យកុសលផ្សេងៗ។ នៅក្នុងប្រទីបក៏មានរៀបចំគ្រឿងដង្វាយ ទៀន ធូប ផ្កា សម្រាប់បូជា និងបួងសួងសុំសេចក្ដីសុខ ដែលជាការកុសលយ៉ាងធំ ជឿថាអាចនាំមកនូវសេចក្ដីសុខ សិរីសួស្ដី ភាពចម្រើនរុងរឿងដល់ខ្លួន និងក្រុមគ្រួសារ។

ព្រះតេជគុណ បញ្ជាក់បន្ថែមថា ការដង្ហែ និងបណ្ដែតប្រទីប គឺជាពិធីមួយដែលផ្សារភ្ជាប់យ៉ាងជ្រៅរវាងជំនឿព្រះពុទ្ធសាសនា និងជំនឿក្នុងវប្បធម៌តាំងពីបុរាណកាល ក្នុងគោលបំណងដឹងគុណ សុំខមាទោស និងផ្សងសេចក្ដីសុខចម្រើន។ ព្រះអង្គក៏បានលើកឡើងថា ការរៀបចំពិធីនេះ ក៏ដើម្បីបង្ហាញដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹង បានយល់អំពីវប្បធម៌ទំនៀមទំលាប់ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ហើយរួមគ្នាសំខាន់គោរព និងថែរក្សាកុំឱ្យសាបរលាបបាត់បង់ សម្រាប់ទុកជាកេរ្តិ៍ដំណែល តកូនចៅគ្រប់ៗជំនាន់ទៅថ្ងៃក្រោយផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.