Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា

ដោយ Pothe Thun
13/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ស្រុកប្រាសាទបាគង ដែលផ្ដួចផ្ដើមដោយអាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីក្នុង និងក្រៅខេត្ត នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នេះ ដោយបានប្រមូលបច្ច័យសរុបចំនួន ១០លានរៀល សម្រាប់ទ្រទ្រង់និងកសាងសមិទ្ធផលនានាក្នុងទីអារាម។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី មានថេរដីកាបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននាពេលនេះ នឹងត្រូវប្រើប្រាស់ដើម្បីទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុសាមណេរក្នុងវត្ត ក្រោយពេលចាំព្រះវស្សាអស់រយៈពេលបីខែ, សម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សដែលមន្តសិក្សារៀនសូត្រនិងស្នាក់នៅទីនេះ, និងមួយចំនួនទៀតយកទៅសាងសង់សមិទ្ធផលនានាក្នុងទីអារាម ក៏ដូចជាកសាងទីសេនាសេនៈសម្រាប់ព្រះសង្ឃគង់នៅ។

ព្រះគ្រូចៅអធិការ ក៏បានសម្ដែងនូវព្រះទ័យសោមនស្សសាទរយ៉ាងក្រៃលែងចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង។ ព្រះអង្គមានថេរដីកាថា នេះជាការបញ្ជាក់ឱ្យឃើញពីការជឿគោរពព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នារបស់ប្រជាពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង និងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ព្រះអង្គបានបន្តថា ពិធីបុណ្យកឋិនទាននាពេលនេះ ប្រារព្ធឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមជាតិ, ទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានចម្រើនរុងរឿងនិងគង់វង្សយូរអង្វែង, ផ្ដល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃដែលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនា និងដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យក្រុមការងារកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយជូនពលរដ្ឋ ក្នុងផែនការប្រើប្រាស់ដីក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.