Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីរាជការក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង”

ដោយ Pothe Thun
09/10/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី១ ដល់ទី៨ ខែតុលា ឆ្នាំ២០២៥ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងក្រុងស្រុកចំនួន៦ នៃខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្ត មានស្រុកពួក អង្គរជុំ អង្គរធំ ស្រុកវ៉ារិន បន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន សរុបមានអ្នកចូលរួមជាង ១ ០០០នាក់។

លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយពីការលើកកម្ពស់អភិបាលកិច្ចក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ច និងសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ។ ការចុះផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និងរាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការិយាល័យប្រជាពលរដ្ឋ។

លោក នេត ផល្គុណ ក៏បានឱ្យដឹងថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ ការិយាល័យប្រជាពលរដ្ឋ គឺស្ថិតនៅជាប់ជាមួយអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមានតុពិសេសជាអចិន្ត្រៃយ៍នៅទីនោះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹតមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្របសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង ៨០ លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់

វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង ៨០ លានរៀល ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្កសាងសង់ព្រះពុទ្ធរូបអំពីស្ពាន់

អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា

អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានា

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វត្តកំពង់ក្ដីស្រុកជីក្រែង ទទួលអង្គកឋិនទានមហាសាមគ្គីដើម្បីប្រមូលបច្ច័យសម្រាប់ជួសជុលគរុភណ្ឌវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.