Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

ដោយ Pothe Thun
08/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងខណ្ឌសីមាវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ដើម្បីប្រមូលបច្ច័យសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាក្នុងវត្ត ព្រមទាំងទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ដែលជាប្រយោជន៍រួមដ៏ថ្លៃថ្លាសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល។

ព្រះសាសនសត្ថា តង់ តន ព្រះគ្រូចៅអធិការវត្ត មានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលមានចែងយ៉ាងច្បាស់នៅក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ។ ប៉ុន្តែបុណ្យកឋិនទានមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាងសំខាន់ៗ គឺប្លែកដោយកាល ជាកាលទានដែលក្នុងមួយឆ្នាំអាចប្រារព្ធធ្វើបានតែ ១ដង ហើយវត្តមួយទទួលបានកឋិនតែ ១ដងប៉ុណ្ណោះ, ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិន មានតែស្បង់ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ, ប្លែកដោយអំពើ ទាំងអ្នកធ្វើ និងព្រះសង្ឃ ត្រូវធ្វើឱ្យបានត្រឹមត្រូវតាមព្រះវិន័យបញ្ញត្តិ, ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែ ដោយមិនដាច់វស្សាប៉ុណ្ណោះ និងប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន ដែលអ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាង ដូចជា មានប្រាជ្ញាក្លៀវក្លាមុតមាំ មានសម្បុរ និងរូបល្អ មានទ្រង់ទ្រាយល្អ និងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

ព្រះគ្រូចៅអធិការ បានបន្ថែមថា តាមរយៈកឋិនទាននេះ វត្តក៏មានលទ្ធភាពទទួលបានបរិវាកឋិន រួមមាន សម្ភារ និងបច្ច័យ សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ ដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា និងការកសាងសមិទ្ធផលសង្គមជាដើម។ ក្រៅពីនេះ បុណ្យកឋិនសាមគ្គី ក៏បង្ហាញអំពីការរួបរួមគ្នាជាធ្លុងមួយ របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីគ្រប់ទិសទី ក្នុងការចូលរួមចំណែកកម្លាំងកាយចិត្ត និងថវិកាដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការណាមួយឡើយ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ

វត្តអារញ្ញសាគរ រៀបចំពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ដើម្បីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដី មានអ្នកចូលរួមយ៉ាងច្រើនកុះករ

អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប៖ ចលនាភូមិមួយផលិតផលមួយ ជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.