Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

ដោយ Pothe Thun
08/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ ចំពោះការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដឹកនាំដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក អ៊ឹង គឹមលាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកសារគោលនយោបាយចុះបញ្ជីដីធ្លី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច បានចាត់ទុក “ការចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច គឺជាការធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កលទ្ធភាពឱ្យសហគមន៍បានប្រើប្រាស់ដីកាន់តែមានផលិតភាពខ្ពស់”។

លោកបានបន្តថា កន្លងមកក្រសួងមហាផ្ទៃបានសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួន បានធ្វើការបញ្ជាក់លើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដែលសកម្មភាពទាំងនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច និងជាការអនុវត្តផ្ទុយពីបទបញ្ញត្តិនៃច្បាប់ជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់ការបញ្ជាក់ដឹងឮ ឬយល់ព្រមលើឯកសារទិញ លក់ ជួល ឬឯកសារផ្ទេរដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសចំពោះសហគមន៍ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិត ២៨០៨ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ឱ្យបានទូលំទូលាយដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

បើតាម លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានជនជាតិភាគតិចកួយ រស់នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ចំនួន ៧ភូមិ ស្មើនឹង ១៧៩គ្រួសារ ក្នុងនោះមាន ៥ភូមិទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ២ភូមិទៀតជាភូមិឧបសម្ព័ន្ធ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៧ ផ្ដោតសំខាន់លើបញ្ហាទឹកជំនន់ ការរៀបចំសណ្ដាប់ធ្នាប់ និងការគ្រប់គ្រងជនភៀសសឹក

វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

វត្តព្រះព្រហ្មរ័ត្ន ទទួលអង្គកឋិនទានសាមគ្គី ប្រមូលបច្ច័យកសាងសមិទ្ធិផលនានា និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

អង្គកឋិនទានសាមគ្គី វត្តកេសរារាម ទទួលបានបច្ច័យជាង ២៥លានរៀល សម្រាប់ទុកសង់អគារផ្ទះបាយ និងទីសេនាសេនៈសង្ឃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.