Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ដោយ Pothe Thun
15/01/2026
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់គោលដៅស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម តោ គឹមស៊ាន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ រៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី អាចបញ្ចេញមតិយោបល់ និងសំណូមពរដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធ ជុំវិញក្ដីកង្វល់ បញ្ហាប្រឈម សំណូមពរ និងតម្រូវការនានាក្នុងមូលដ្ឋាន ដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការពិនិត្យ ឆ្លើយតប និងដោះស្រាយ និងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបន្តថា វេទិកានាពេលនេះ ជាការបើកចំហក្នុងការទទួលយកមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះរបស់ខេត្ត។ វេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលដៅធានាឱ្យមានការអនុវត្តនូវគោលការណ៍នៃអភិបាលកិច្ចល្អ និងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកដំណោះស្រាយជូនបងប្អូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី វេទិកានេះដែរ ជាឱកាសសម្រាប់ប្រជាពលរដ្ឋបង្ហាញពីភាពអសកម្មក្នុងមូលដ្ឋាន លើគ្រប់ផ្នែកទាំងអស់ សម្រាប់ឱ្យអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការពិនិត្យ កែលម្អ ក្នុងន័យជំរុញការអភិវឌ្ឍក្នុងមូលដ្ឋាន ជាពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះ លោកបានស្នើដល់បងប្អូនប្រជាពលរដ្ឋ លើកឡើងពីក្ដីកង្វល់ បញ្ហាប្រឈម សំណូមពរ និងតម្រូវការនានាក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីឱ្យមន្ត្រីជំនាញបកស្រាយជូន។

សូមជម្រាបថា វេទិកានាពេលនេះ ក្រុមការងារបានទទួលក្ដីកង្វល់ សំណូមពររបស់ប្រជាពលរដ្ឋចំនួន៣ រួមមានការជួសជុលអណ្ដូងទឹកមួយកន្លែងក្នុងឃុំខ្នារសណ្ដាយ, ស្នើសុំសាងសងរបងសាលា និងបញ្ហាគ្រូបង្រៀនក្រៅម៉ោង។ ចំពោះសំណួរសំណូមពរទាំង៣ ត្រូវបានមន្ត្រីជំនាញឆ្លើយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ទទួលបានរទេះរុញពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ទទួលបានរទេះរុញពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ប្រតិភូមន្ត្រីសង្ឃនិមន្តសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនវីរកងទ័ព នៅមន្ទីរពេទ្យយោធភូមិភាគទី៤

ប្រតិភូមន្ត្រីសង្ឃនិមន្តសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនវីរកងទ័ព នៅមន្ទីរពេទ្យយោធភូមិភាគទី៤

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការគាំទ្រការងារផ្សេងៗ ក្នុងវិស័យកសិកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.