Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

ដោយ Pothe Thun
24/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកវិនិយោគិនមកពីជាង១០ប្រទេស នៃតំបន់អឺរ៉ុប អាមេរិក និងអាស៊ី ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី សក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីសំលឹងរកដៃគូ និងគោលដៅមុខជំនួញ របស់ពួកគេ។នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ ក្នុងឱកាស ទស្សនកិច្ចដំណើរកំសាន្ត សិក្សាស្វែងយល់ពីប្រាង្គប្រាសាទ តំបន់ទេសចរណ៍ វប្បធម៌ សាសនា ប្រពៃណីទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា អ្នកវិនិយោគិនបរទេសទាំងជាង១០ប្រទេសនេះ មានការចាប់អារម្មណ៍លើ វិស័យសំណង់ វិស័យពាណិជ្ជកម្ម ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាបផ្ទាល់តែម្ដង។

លោកជំទាវឧកញ៉ា លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុនអេដ វូដ អ៊ិមផត អ៊ិចផត និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានមានប្រសាសន៍ថា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៅកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ ជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសកត្តានៃសន្តិភាព និងស្ថេរភាពនយោបាយ ដែលញ៉ាំងឲ្យអ្នកជំនួញធំៗ ចាប់អារម្មណ៍ និងមកបណ្តាក់ទុនវិនិយោគរកស៊ីនៅម្ពុជា។

លោកជំទាវបន្តថា វិនិយោគិនបរទេស ដែលមានវត្តមាននៅខេត្តសៀមរាបនាពេលនេះ សុទ្ធសឹងតែមានមុខជំនួញធំៗ ហើយបន្ទាប់ពីពួកគាត់បានសិក្សាពីប្រទេសកម្ពុជាតាមប្រព័ន្ធអ៊ិនធើណិត ពួកគាត់មានការចាប់អារម្មណ៍ ចង់មកឃើញផ្ទាល់ភ្នែក ដើម្បីស្វែងឱកាសក្នុងវិនិយោគ ក៏ដូចជាដៃគូក្នុងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កម្ពុជាក៏ត្រូវការវិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគលើផលិតផលថ្មីៗ នៅតំបន់គោលដៅទាក់ទាញទេសចរណ៍នានា តំបន់គោលដៅសេដ្ឋកិច្ចសំខាន់ៗ ដើម្បីឱ្យចរន្តពាណិជ្ជកម្មរបស់ពួគគេទទួលបាននូវផ្លែផ្កាជាវិជ្ជមាន។

សូមរំលឹកថា នៅក្នុងសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់សភា ពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ដែលជារបបលើកទឹកចិត្ត ផ្តល់តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួយវិនិយោគិន ឲ្យទទួលបាន អត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងពន្ធ លើប្រាក់ចំណេញ នៃប្រតិបត្តិការអាជីវកម្ម រហូតដល់ ៩ឆ្នាំ និងពន្ធលើការនាំចូលវត្ថុធាតុដើម ប្រភេទគ្រឿងម៉ាស៊ីន ២០% ជាដើម។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស

កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបនយោបាយ និង ការអភិវឌ្ឍន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងសង្រ្គោះ ខេត្តសៀមរាប ពង្រឹងសមត្ថភាពបន្ថែម លើបច្ចេកទេសប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងចំគោលដៅ

មន្ត្រីនគរបាលជំនាញ ពន្លត់អគ្គីភ័យ និងសង្រ្គោះ ខេត្តសៀមរាប ពង្រឹងសមត្ថភាពបន្ថែម លើបច្ចេកទេសប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និងចំគោលដៅ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.