Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បើក​កិច្ចប្រជុំពិភាក្សាសេចក្តីប្រកាស​និង​កែស​ម្រូ​ល​គណៈកម្មការ កម្មវិធី​របស់​ក្រសួង​ព័ត៌មាន លើ​ទូរ​សព្ទ​ឆ្លាត​វៃ​

ដោយ Pothe Thun
04/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​ពិភាក្សា សេចក្តីប្រកាស និង​កែស​ម្រូ​ល​គណៈកម្មការ Apps របស់​ក្រសួង ព័ត៌មាន (Apps Ministry of Information) បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ប្រធាន​អង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និង​មាន​វត្ត អញ្ជើញ ចូលរួម ពី​បណ្តា​ថ្នាក់ដឹកនាំ តាម​បណ្តា​អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ឲ្យ​ក្រសួង ព័ត៌មាន និង​ក្រុម ការងារ​រៀបចំ APPs ក្រសួង ព័ត៌មាន ។​

​ឯកឧត្តម ហួត ឃាង​វេ​ង រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន ដែល​ទទួល​ដឹកនាំ​ក្រុមការងារ រៀបចំ Apps ក្រសួង​ព័ត៌មាន បាន​គួសបញ្ជាក់​ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ពី ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ Mobile App នេះ គឺ​បាន​ដំណើរការ រយៈពេល ១​ឆ្នាំ​ហើយ ដែល​យើង​អាច​ទាញ​វា​មក​ប្រើ​បាន​ដោយ ទូរ​សព្ទ័​ដៃ​វៃឆ្លាត ។ ក្នុងនោះ Mobile Apps នេះ រួមមាន ព​ត័​មាន​ជាតិ​និង អន្តរជាតិ ប្រចាំថ្ងៃ ដែលមាន​ប្រភព​ច្បាស់លាស់ និង​ពិតប្រាកដ ជាមួយនិង​ការជូនដំណឹង ឲ្យ​ដឹង​នៅលើ​ទូរ​សព្ទ័​ដៃ​នីមួយៗ​ភ្លាម ដែលមាន Apps ក្រសួង​ព័ត៌មាន នេះ​។

​ឯកឧត្តម ហួត ឃាង​វេ​ង បាន​បញ្ចាក់​ដែរ​ថា នៅក្នុង​កម្មវិធី​នេះដែរ មាន​ជា ភាសា​អង់គ្លេស បារាំង និង ភាសា​ចិន ហើយ​អាច​ស្តាប់​វិទ្យុ បាន ច្រើនជាង ៥០ ប៉ុស្តិ៍ មើល​ទូរ​ទស្ស​ន៏​ខ្មែរ​បាន ១០ ប៉ុស្តិ៍ អាច​ទស្សនា កម្សាន្ត សិល្បៈ​បុរាណ ខ្មែរ ភាពយន្ត និង​អាច​ស្វែងរក ព័ត៌មាន​ផ្សេងៗ ជាច្រើន​ទៀត ។ រាល់​ការផ្សាយ​ព័ត៌មាន នៅលើ​កម្មវិធី​ទូរ​សព្ទ​នេះ គ្រប់​ព័ត៌មាន​ទាំងអស់ ត្រូវបាន​ចែករំលែក ដោយ​ស្វ័យប្រវត្តិ ទៅកាន់​បណ្តាញ​សង្គម Youtube facebook Telegram Channel Twitter Instagram LinkedIn ជាដើម​។ ទន្ទឹមនេះ រាល់​ឯកសារ ត្រូវបាន​រក្សា​យ៉ាង​ត្រឹមត្រូវ ដើម្បី​ទុក​ឲ្យ​អ្នក​ចង់ ស្វែង​រកបាន ដោយ ងាយ ស្រួល និង​ឆាប់រហ័ស ។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​នៅក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ ដឹកនាំ និង​តំណាង​តាម​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ បាន​ចូលរួម​ជាម​ត្តិ​យោបល់​ជាច្រើន ទាំង​ចំណុច​ល្អ ចំណុច​ខ្វះខាត និង​ចំណុច​ដែល​ត្រូវ បំពេញបន្ថែម ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការងារ Apps ក្រសួង​ព័ត៌មាន​នេះ ដំណើរការ​ទៅដោយ​រលូន និង​មានការ​គាំទ្រ ពី​អ្នកទស្សនា កាន់តែច្រើន តាមរយៈ​ដំណឹង​ថ្មីៗ ទាន់​ហេតុ​ការ​ណ៏ ស្របតាម​ទិស​ស្លោក របស់ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបាន នៅពេលណា​ទីណា​ក៏បាន ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ Apps ក្រសួង ព័ត៌មាន​ទាំងអស់ ដែល​បាន​រួមគ្នា​បំពេញ​កិច្ចការងារ​យ៉ាង​បានល្អ ក្នុង​រយៈ ពេលកន្លងមក​នេះ ដោយបាន​ប្រមូលផ្តុំ ព័ត៌មាន របស់​ក្រសួង ព័ត៌មាន នៅក្នុង Mobile App នេះ​តែមួយ ដោយ មិន​ពិបាក​ស្វែងរក​ដូច​ពីមុន ហើយក៏​ទទួលបាន​ការសរសើរ​ពី ប្រជាពលរដ្ឋ ក្នុង និង​ក្រៅ ប្រ​ទស​ផងដែរ​។ ដូច្នេះ​កិច្ចប្រជុំ​នាឱកាស​នេះ គឺជា​ការស្វែងយល់​ពីគ្នា​បន្ត​ទៅមុខ ទៀត ទាក់ទង​ទៅ​អ្វីដែល​ត្រូវ​បន្ថែម អ្វីខ្លះ​ដែល​គួរ​ជៀសវៀង ហើយ​តើ​គួរ​ធ្វើយ៉ាងណា ឲ្យ ជំហាន ទៅមុខទៀត ឲ្យ​រាល់​កិច្ចការងារ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត សម្រាប់​បំរើ​ដល់ អគ្គនាយកដ្ឋាន​ទាំង ៥ ដល់​ក្រសួង ព័ត៌មាន និង​មន្ទីរ ព័ត៌មាន គ្រប់​ខេត្ត ក្រុង ។

តាមរយៈ​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅពេល​មាន Apps ក្រសួង ព័ត៌មាន នេះ គឺ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះ​ឲ្យ​ក្រសួង​ព័ត៌មាន មិនត្រូវ​បាន​ផ្អាក​ចោល​នោះទេ គឺ​ត្រូវតែ​សកម្ម​ថែម ទៀត ព្រោះថា​ការងារ​ព័ត៌មាន នេះ គឺ​ត្រូវដាក់​រាល់​ដំណឹង​និង​ព័ត៌មាន ត្រូវដាក់ ទៅគ្រប់​ប្រព​ន្ធ័ ទាំងអស់ កុំ​ទុកចន្លោះ​ឲ្យ​សោះ ដើម្បី​អាច​ឲ្យ​គេ​បើក​មើល​ដំណឹង របស់​ក្រសួង ព័ត៌មាន បាន​គ្រប់ ទីកន្លែង និង​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ ។ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់​ជា​ចំណុច សំខាន់ៗ ជាច្រើន ដល់​ក្រុមការងារ Apps ក្រសួង​ព័ត៌មាន ពិសេស​ជម្រុញ​លើកទឹកចិត្ត ឲ្យ​មានការ​រួមសហការ​សាមគ្គី​គ្នា គ្រប់ផ្នែក គ្រប់​ជំនាញ ទាំងអស់ ដើម្បី​ជា​ផល ប្រ​យោ​ជ​ន៏ រួម របស់ ក្រសួង ព័ត៌មាន ទាំងមូល ។​

​ប្រភព ៖ ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំពិភាក្សាសេចក្តីប្រកាស​និង​កែស​ម្រូ​ល​គណៈកម្មការ កម្មវិធី​របស់​ក្រសួង​ព័ត៌មាន លើ​ទូរ​សព្ទ​ឆ្លាត​វៃ​ទូរ​សព្ទ​ឆ្លាត​វៃ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្យាករណ៍អាកាសធាតុ ខេត្តសៀមរាប

ព្យាករណ៍អាកាសធាតុ ខេត្តសៀមរាប

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ដកហូត ឈើ​ខុសច្បាប់២៥២​ម៉ែត្រគូបក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ដកហូត ឈើ​ខុសច្បាប់២៥២​ម៉ែត្រគូបក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប រៀបចំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការបញ្ជ្រាប​យេនឌ័រ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.