Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅឆ្នំា២០២០ ភ្ញៀវទេសចរជនជាតិចិន នឹងមានចំនួន២លាននាក់ ប៉ុន្តែកម្ពុជានៅខ្វះមគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាចិន

ដោយ Pothe Thun
24/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បង្ហាញថា ប្រទេសកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរជនជាតិចិន ចំនួន២លាននាក់នៅឆ្នំា២០២០ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជានិយាយភាសាចិន គឺជាចំណែកមួយដ៍សំខាន់ និងមិនអាចខ្វះបាន។នៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទីផ្សារទេសចរចិនមានកំណើនយ៉ាងខ្លាំងនៅលើពិភពលោក ហើយនៅឆ្នំា២០២០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោក ប្រមាណ២០០លាននាក់ឬច្រើនជាងនេះ។ ចំពោះការចំណាយរបស់អ្នកទេសចរចិនទាំងនោះមានប្រមាណ ៤២០ប៊ីលានដុល្លាអាមេរិក និងនៅឆ្នំា២០៣០អ្នកទេសចរចិន នឹងចេញដើរកម្សាន្តនៅលើពិភពលោកប្រមាណ ៣០០លាននាក់ទៅ៥០០លាននាក់ ហើយការចំណាយនឹងកើនដល់ប្រមាណ៨៥០ប៊ីលានដុល្លាអាមេរិក។ ដូច្នេះកម្ពុជា ត្រូវតែទាញយកអ្នកទេសចរចិន និងចំណូលពីអ្នកទេសចរចិនឱ្យបានច្រើន ព្រោះថា កម្ពុជាមានសក្តានុពលទេសចរណ៍ស្រាប់ ទាំងបែបប្រវត្តិសាស្រ្ត ធម្មជាតិ និងបេតិកភណ្ឌ។

ឯកឧត្តមបន្តថា ដើម្បីបង្កើនចំនួនមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា និយាយភាសាចិន បន្ថែមប្រកបដោយគុណភាពក្រសួងទេសចរណ៍ បានសហការជាមួយវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ(Beijing International Chinese College) និងមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា រួមនិងក្រសួងពាណិជ្ជកម្មចិន ដោយធ្វើការវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា និយាយភាសាចិនសម្រាប់ឆ្នាំ២០១៨ ដែលបានបិទបញ្ជាប់នៅថ្ងៃនេះ។
ហើយគ្រូបង្គោលទាំងអស់នេះ នឹងធ្វើទៅការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា និយាយភាសាចិន នៅតាមបណ្តាខេត្តនានា

លោក លូ យូណាន (Liu Yunan) ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា សម្រាប់ទេសចរណ៍ចិនឆ្នាំ២០១៨ បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដែលមានគ្រូបង្គោលចំនួន ៧៨នាក់ ហើយវគ្គបណ្តុះបណ្តានេះ នឹងផ្តល់ជាចំណេះដឹង បទពិសោធន៍បន្ថែមពីអន្តរជាតិ និងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងមគ្គុទ្ទេសក៍ទេសចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទាក់ទាញទេសចរចិន សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។ ការបណ្តុះបណ្តាលនេះ បានសិក្សាពីភាសា និងវប្បធម៌ចិន គោលការណ៍សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៏ទេសចរណ៍ ក្រមសីលធម៌ និងវិន័យមគ្គុទ្ទេសក៏ ការចែករំលែកបទពិសោធន៍ និង បានធ្វើតេស្តសមត្ថភាពនៅចុងវគ្គសិក្សា ដើម្បីជ្រើសរើសបេក្ខជនទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង។
លោក Liu Yunan បានបញ្ជាក់ថា ដោយសារទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ខាងភាគីចិន និងជួយជម្រុញអ្នកទេសចររបស់ខ្លួនឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ថានៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជាចំនួន ៥,៦លាននាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ បានកើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឺននាក់ កើន ៧៦% និងជាចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។ ហើយបច្ចុប្បន្ននេះមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនមានចំនួន១០៤៦នាក់ ក្នុងនោះនៅខេត្តសៀមរាបមាន៨៥១នាក់ ហើយចំនួនមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននេះ នៅតែមិនទាន់អាចឆ្លើតបបានទៅនឹងអ្នកទេសចរចិននៅឡើយទេ៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ខេត្តសៀមរាបទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរក្សាទុក្ខសាធាតុញៀន

សមត្ថកិច្ចប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរក្សាទុក្ខសាធាតុញៀន

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦  ខែ​សីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦  ខែ​សីហា ឆ្នាំ២០១៨

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.