Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

 សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស ចាប់ផ្ដើម​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ របស់ខ្លួន នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
07/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស​កម្ពុជា​សាខា​ខេត្តសៀមរាប និង​សាខា​ខេត្តបាត់ដំបង បានរៀបចំ​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​លើក​ទី​៥ នៅ​សណ្ឋាគារ​សោមា​ទេវី​ខេត្តសៀមរាប ដែលមាន​សិស្សានុសិស្ស​ជា​កុមារា​កុមារី ទាំងពីរ​សាខា​សរុប​ចំនួន​៧០០​នាក់ ស្របទៅតាម​កម្រិតសិក្សា​របស់​ពួកគេ ចាប់ពី​ថ្នាក់ដំបូង​រហូតដល់​ថ្នាក់ ហៃ​អ័​រ ប៊ី (B)​ដើម្បី​វាស់​ស្ទង់​ការសិក្សា​របស់​ពួកគេ​ស្របតាម​កម្រិត​នីមួយៗ និង​ក្រោយ​ប្រឡង​ជាប់​ពួកគេ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​ពី​ប្រទេស​ម៉ាឡេស៊ី ។​

​កញ្ញា ហេង រចនា នាយិការ​គ្រប់គ្រង​យូ​ស៊ី​ម៉ាស​កម្ពុជា មានប្រសាសន៍ថា ៖ កម្មវិធី​បង្រៀន យូ​ស៊ី​ម៉ាស ជា​កម្មវិធី​បង្រៀន​មួយ​មាន​លក្ខណៈ​ប្លែក​ពី​គេ លំដាប់​អន្តរជាតិ អាយ អេស អូ (ISO) ផ្នែក​អភិវឌ្ឍន៍​ខួរក្បាល​កុមារ​ពី​ប្រទេស​ម៉ាឡេស៊ី និង ជា​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ចំណេះដឹង​ទូទៅ ដែល​សិក្សា​តាម​បច្ចេកទេស​ដោយ​ប្រើ​ម្រាមដៃ​៦​មាន​លក្ខណៈ​ល្អ​ប្លែក​ជាងគេ​តែមួយគត់​ជាមួយ អា​បា​កឹស ABACUS នៃ​កម្មវិធី UCMAS ដែល​បង្កឱ្យមាន​ភាព​រី​ក​ចម្រើន​លូតលាស់​សមត្ថភាព​ខួរក្បាល​វៃឆ្លាត​ទាំងសងខាង​របស់​កុមារ ជា​ទុន​សម្រាប់​ឧ​ត្ត​មសិ​ក្សា និង​អនាគត​ល្អប្រសើរ​របស់​ពួកគេ​។​

​កញ្ញា នាយិកា បន្តទៀតថា កម្មវិធី​នេះ​មិន​គ្រាន់តែ​ធ្វើឱ្យ​កុមារ​ពូកែ​គណនា​លេខ​រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​ឱ្យ​កុមារ​មាន​ខួរក្បាល​វៃឆ្លាត​ទាំងសងខាង និង​ធ្វើឱ្យ​កុមារ​ពូកែ​ផ្តោតអារម្មណ៍ ពូកែ​អង្កេត ស្តាប់ ចាំ និង​មានគំនិត​ប៉ិនប្រសព្វ​ច្នៃប្រឌិត មាន​សមត្ថភាព​ពូកែ​ដោះស្រាយ​បញ្ហា ខណៈ​បច្ចុប្បន្ន UCMAS កម្ពុ​ជាមាន​សាខា​ចំនួន​៥០​កន្លែង និង​សិស្ស​កំពុង​សិក្សា​កើនឡើង​ជាង​១​ម៉ឺន​នាក់ និង​បន្ត​បើក​សាខា​ច្រើន​កន្លែង​ទៀត​នៅ​ទូទាំងប្រទេស​នាពេលខាងមុខ ហើយ​ជាមួយគ្នានេះ យូ​ស៊ី​ម៉ាស​សាខា​ខេត្តសៀមរាប​ក៍មាន​សិស្ស​ជាង​២​ពាន់​នាក់​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​កញ្ញា ហេង រចនា បញ្ជាក់​បន្ថែមទៀតថា នៅ​ចុងឆ្នាំ ២០១៩​នេះ យូ​ស៊ី​ម៉ាស​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដ៏​ធំជាងគេ​បំផុត​មួយ គឺ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រឡង​យូ​ស៊ី​ម៉ាស​លំដាប់​អន្តរជាតិ​លើក​ទី​២៤​នៅ​រាជធានី​ភ្នំពេញ ដែល​រំពឹងថា​នឹងមាន​សិស្សានុសិស្ស​អន្តរជាតិ​ប្រមាណ​ជា​១​ម៉ឺន​នាក់​មកពី​៨០​ប្រទេស​ចូលរួម ដោយឡែក​សម្រាប់​កម្ពុជា ក៏​រំពឹងថា នឹងមាន​សិស្ស​ចំនួន​ពី​៣​ពាន់​ទៅ​៤​ពាន់​នាក់ ចូលរួម​ការប្រឡងប្រជែង​លំដាប់​អន្តរជាតិ​នៅ​ខែ​ធុ្ន ឆ្នាំ​២០១៩​នេះ​ផងដែរ ៕

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: UCMAS​​ប្រឡង​វិញ្ញាបនបត្រ​កម្រិត​អន្តរជាតិ​សាលា​អាយ​ឃី​ដ​យូ​ស៊ី​ម៉ាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

ទំនាស់​ក្នុង​គ្រួសារ​ប្ដី​ចាប់​ប្រពន្ធ​ចង ហើយ​ដុត​ផ្ទះ​ស្លាប់​ទាំងអស់គ្នា រួមទាំង​កូន​អាយុ​២​ខែ​នៅ​ស្រុក​ពួក​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បំពាក់​ឋានន្តរ​ស័​ក្តបំពេញ​កិច្ច​ប​ច្ឆា​មរណៈជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បំពាក់​ឋានន្តរ​ស័​ក្តបំពេញ​កិច្ច​ប​ច្ឆា​មរណៈជូន​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក័​ន្ត សម្បត្តិ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.