Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងទេសចរណ៍ ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ Mobile Application “ Kingdom of Wonder ”

ដោយ Pothe Thun
16/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រសួងទេសចរណ៍ បានប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ Mobile Application “ Kingdom of Wonder ” នៅក្នុង​សិក្ខាសាលា​មួយ ស្តីពី​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាម​ប្រព័ន្ធ​ឌីជីថល (Digital System) នៅ​សណ្ឋាគារ​សុខា រី​សត និង​សាលសន្និសីទ ក្នុង​ក្រុង​សៀមរាប ដើម្បី​បង្កើន​ការយល់ដឹង និង​ចែករំលែក​បទពិសោធន៍​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុងការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ ក៏ដូចជា​ការ​ប្រែក្លាយ​សេវាកម្ម​នានា​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​និន្នាការ​ថ្មី​នៃ​សកលលោក​នា​យុគសម័យ​ឧស្សាហកម្ម ៤.០​។​

​សិក្ខាសាលា​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​វាគ្មិន​ល្បីៗ និង​មានបទពិសោធន៍​ច្បាស់លាស់​មកពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក រួមមាន កម្ពុជា សហរដ្ឋអាមេរិក សឹង្ហ​បុរី ឥណ្ឌា ចិន និង​ថៃ ព្រមទាំង​មាន តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​មកពី​ផ្នែក​រដ្ឋ សាលាខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ គ្រឹះស្ថាន​អង្គរ សារមន្ទីរ​ជាតិ​អង្គរ មន្ទីរ​ទេសចរណ៍​រាជធានី – ខេត្ត និង​ផ្នែក​ឯកជន​នានា រួមមាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ CATA, PATACC, សហព័ន្ធ​ទេសចរណ៍​កម្ពុជា (CTF) ប្រតិបត្តិ​ករ​ទេសចរណ៍ (Travel Agent) សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ បណ្តាញសារព័ត៌មាន និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ទេសចរណ៍ ព្រមទាំង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ប្រមាណ​ជាង​៥០០​នាក់ ។​

​ឯកឧត្តម គុជ បញ្ញា​សា បាន​មានប្រសាសន៍ថា និន្នាការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល (Digital) ទទួលបាន​ការពេញនិយម​កាន់តែច្រើន​ពី​សំណាក់​ប្រជាជន​ក៏ដូចជា​ទេសចរ​ជុំវិញ​ពិភពលោក ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​អ្នកប្រើប្រាស់​រហូតដល់​៤,១ ពាន់​លាន​នាក់ ក្នុងនោះ Facebook មាន​អ្នកប្រើប្រាស់​ចំនួន​២,៣២ ពាន់​លាន​នាក់ និង YouTube មាន​អ្នកប្រើប្រាស់​ចំនួន​១,៨ ពាន់​លាន​នាក់ ដូច្នេះ​ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះហើយ ទើប​ក្រសួងទេសចរណ៍​រៀបចំ Mobile Application “Kingdom of Wonder” នេះ​ឡើង និង​ស្នើ​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ចូលរួម​ផ្សព្វផ្សាយ​ដល់​បណ្តាញ និង​អតិថិជន​របស់ខ្លួន​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​ត្រៀមខ្លួន​ឆក់យក​ឱកាស ទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ជាពិសេស ប្រែក្លាយ​សេវាកម្ម​នៃ​អាជីវកម្ម​របស់ខ្លួន​ឱ្យ​ស្របតាម​និន្នាការ​ថ្មី​នៃ​សកលលោក​។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ឯកឧត្តម គុជ បញ្ញា​សា មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​ក៏បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ទៅកាន់​ទីផ្សារ​អាទិភាព​មួយចំនួន​ដូចជា ចិន ជប៉ុន កូរ៉េ រុស្ស៊ី និង​អាស៊ាន ដោយបាន​ផលិតកម្ម​វិធី​ទូរស័ព្ទ​ឆ្លាត​វៃ​មួយ ដែលមាន​ឈ្មោះថា Kingdom of Wonder ដែល​ដាក់ឱ្យ​ទេសចរ​ជាតិ​-​អន្តរជាតិ ទាញយក (Download) ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ IOS (App Store) និង ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android (Play Store) ដោយ​ឥតគិតថ្លៃ ហើយ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វ័យ Kingdom of Wonder នោះ គឺជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដែល​រួមមាន​គោលដៅ​ទេសចរណ៍ ព្រឹត្តិការណ៍​ទេសចរណ៍ ផែនទី​ទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែង​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ​ក្នុងស្រុក និង​ព័ត៌មាន​សំខាន់ៗ​ដទៃទៀត​ដែល​ផ្តល់​ភាពងាយស្រួល ព័ត៌មាន​កាន់តែ​សម្បូរបែប និង​គ្រប់​ជ្រុងជ្រោយ​ថែមទៀត​ដល់​អ្នកទេសច​រ​ដែល​មានបំណង​ទស្សនា​កម្ពុជា​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត ។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៦,២​លាន​នាក់ ក្នុង​កំណើន ១០,៧​ភាគរយ និង នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១​លាន ៨៧​ម៉ឺន​នាក់ កើនឡើង ៩,៧​ភាគរយ ហើយ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ​នេះ ក្រសួងទេសចរណ៍​សង្ឃឹម​ថា អ្នកទេសចរ​ជាតិ​-​អន្តរជាតិ និង​ក្រុមហ៊ុន​ទេសចរណ៍​ទាំងអស់ មាន​ភាពងាយស្រួល​ក្នុ្ង​ង​ការស្វែងរក​ព័ត៌មាន​ទេសចរណ៍ តាមរយៈ​App​ខាងលើ ដើម្បី​សម្រេច​នូវ​កំណើន​ទេសចរ ៦.៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៩ និង ជាង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ។​

​លោក​នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា នៅក្នុង​ពេលដែល​ពិភពលោក​កំពុង​រីកចម្រើន​លើ​ប្រព័ន្ធ​បច្ចេកវិជ្ជា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​ផង ហាក់បីដូចជា​បោះជំហាន​យឺត ប៉ុន្តែ​យ៉ាងនេះ​សង្ឃឹមថា វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ៕

     

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​

​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: Mobile Application “ Kingdom of Wonder​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថាការ​អង្គុយ​ញ៉ាំ​អាហារ សេព​គ្រឿង​ស្រវឹង​នៅលើ​វាលស្មៅ​មុខ​អង្គរវត្ត ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.