Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​ឆ្នើម​នៃ​វិទ្យាល័យ​១០​មករា១៩៧៩ខេត្តសៀមរាប ចំនួន ២៦៤​នាក់​ទទួល​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​

ដោយ Pothe Thun
01/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្ស​ឆ្នើម​នៃ​វិទ្យាល័យ​១០​មករា១៩៧៩ខេត្តសៀមរាប ចំនួន ២៦៤​នាក់​ទទួល​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​
604
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​ព្រឹក​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ​២០១៩​នេះ វិទ្យាល័យ​១០​មករា ១៩៧៩ ខេត្តសៀមរាប បានរៀបចំ​ពិធី​ចែក​រង្វាន់​សិស្ស​ឆ្នើម​នា​ដំណាច់ឆ្នាំ​សិក្សា​២០១៨.២០១៩ នៃ​វិទ្យាល័យ ១០​មករា​១៩៧៩ ​ចំនួន ២៦៤​នាក់​ទាំងពីរ​កម្រិតសិក្សា បានទទួល​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨.២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ការចូលរួម​ពី​សមាគម​មាតាបិតា និង អាណាព្យាបាល​សិស្ស គណៈកម្មការ​គ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​បញ្ជាក់ និង ផ្តាំផ្ញើ ដល់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ទាំងអស់ ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា ដើម្បី​ឈានទៅ​ការប្រឡង​បញ្ចប់​កម្រិត សិក្សា​របស់ខ្លួន សំខាន់​ចំពោះ​ប្អូនៗ ក្មួយៗ ថ្នាក់​ទី​៩ ដែល​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង ថ្នាក់​ទី​១២ ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៨.២០១៩ នៅពេល​ខាងមុខនេះ ។

​ឯកឧត្តម​ក៏បាន​បន្តទៀតថា ចំពោះ​ប្អូនៗ ក្មួយៗ ដែល​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨.២០១៩ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​ប្រឡង​ឲ្យ​បាន​ជាប់​និទ្ទេស A ច្រើន នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើងថា សាលារៀន​និង​ការសិក្សាអបរំ គឺជា​ឃ្លាំង​នៃ​ចំណេះដឹង​ទូទៅ ដែលមាន​លោកគ្រូ អ្នកគ្រូ ជា​ស្ថាបនិក​ផលិត​ធនធានមនុស្ស ក្រោម​ការខិតខំ លះបង់​ពេលវេលា បណ្តុះបណ្តាល​សិស្សានុសិស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត ដើម្បី​អនាគត​កូនចៅ​ប្រជាពលរដ្ឋ និង​ដើម្បី​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ។ បើ​គ្មាន​ការអបរំ​ទេនោះ គឺ​មិន​អាចធ្វើ​ឲ្យ​សង្គម​មួយ​រីកចម្រើន​បានឡើយ ការសិក្សាអប់រំ ជា​កូនសោរ​សម្រាប់​បើកទ្វារ​អនាគត ។ រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​នឹង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ទៅលើ វិស័យ​អប់រំ​នេះ ដែលមាន​គ្រូបង្រៀន​ជា​ស្នូល ពង្រឹង​វិស័យ​អប់រំ​-​សិក្សាធិការ​ជាតិ ។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​មាតាបិតា អាណាព្យាបាល​សិស្ស សូម​ចូលរួម​ជម្រុញ ដល់​កូនៗ​របស់ខ្លួន និង អប់រំ​ណែនាំ ឲ្យ​ខិតខំ​រៀនសូត្រ និង ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ពីព្រោះថា ប្អូនៗ​ទាំងនេះហើយ​ដែលជា​ធន ធាន​មនុស្ស​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ទៅ​អនាគត ។

​ឯកឧត្តម​ឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​លើក​ផងដែរ​ថា បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ស្ថិតក្រោម​ដំបូល​នៃ​សន្តិភាព នឹង មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដោយ​កត្តា​នៃ​សន្តិភាព​នេះ និង​ស្ថិតក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។ ម្យ៉ាងទៀត កម្ពុជា​បាន​កំពុងមាន​ការផ្លាស់ប្តូរ​រវាង​អតីតកាល មកកាន់​បច្ចុប្បន្ន កាល និង កំពុងមាន​ចក្ខុវិស័យ​នៃ​ការផ្លាស់ប្តូរ​បន្តទៀត ពី​ប​ច្ច​ប្បន្ន​សម្រាប់​ទៅ​អនាគត​ផងដែរ ។

​ឯកឧត្តម​មានប្រសាសន៍​បន្តថា កម្ពុជា​បាន​ផ្លាស់ប្តូរ​ពី​អតីតកាល ដោយ​ការចាកចេញ​ពីរ​បប​ប្រល័យពូជសាសន៍ មកកាន់​ជីវិត​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ ជាមួយនឹង​ការផ្លាស់ប្តូរ​អតីត​កាលដែល​មានតែ​បាតដៃ​ទទេ មកជា​ប្រទេស​កំពុង​អភិវឌ្ឍ និង បាន​ផ្លាស់ប្តូរ​ពី​ឋានៈ​នៃ​ប្រទេស​អភិវឌ្ឍ​តិចតួច មក​ស្ថិតក្នុង​ក​ម្រឹត​ជា​ប្រទេស​អភិវឌ្ឍ​មធ្យម ក​ម្រឹត​ទាប ហើយ​រាជ​រដ្ឋ​ភិ​បាល​កំពុង​បន្ត​មហិច្ឆតា​អភិវឌ្ឍ​របស់ខ្លួន ក្នុងការ​ជម្រុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ដើម្បី​អនាគត​កម្ពុ ជា​គឺជា​ប្រទេស​អភិវឌ្ឍ ប្រជាពលរដ្ឋ​នឹង​បាន​ចាក​ចេញពី​ភាពក្រីក្រ ។​

​បើតាម​របាយការណ៍ របស់លោក គឹម ឡេង នាយក​សាលា បាន​ឲ្យ​ដឹងថា នៅក្នុង​វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុង​ឆ្នាំ​សិក្សា ២០១៨.២០១៩ មាន​សិស្ស​សរុប ៤​ពាន់​៩១៧​នាក់ សិស្សស្រី​មាន ២​ពាន់​៥៤៧​នាក់ ក្នុងនោះ​សិស្ស​ថ្នាក់​ទី​៧ មាន​១២​ថ្នាក់ មាន​សិស្ស ៦៩២​នាក់ ស្រី​៣៥៨​នាក់ ,​ថ្នាក់​ទី​៨ មាន​១២​ថ្នាក់ មាន​សិស្ស ៦៣៨​នាក់ ស្រី​៣១១​នាក់ ,​ថ្នាក់​ទី​៩ មាន ១០​ថ្នាក់ មាន​សិស្ស​៥៩៦​នាក់ ស្រី ៣១៥​នាក់ និង ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ៥៦៧​នាក់ ស្រី​៣០៧​នាក់ ដោយ​ដក​បេក្ខភាព​មិន​ឲ្យ​ប្រឡង ២៩​នាក់ ស្រី​០៨​នាក់ ។ ចំពោះ​ថ្នាក់​ទី​១០ មាន​១៧​ថ្នាក់ មាន​សិស្ស ១​ពាន់​២៧​នាក់ ស្រី​៥២៥​នាក់ , ថ្នាក់​ទី​១១​មាន ១៧​ថ្នាក់ មាន​សិស្ស ៩៩២​នាក់ ស្រី​៥០៨​នាក់ និង ថ្នាក់​ទី​១២ មាន ២០​ថ្នាក់ មាន​សិស្ស ១​ពាន់​៤៥​នាក់ ស្រី ៥៤៧​នាក់ ហើយ​សិស្ស​ត្រូវ​ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំ​នួ​១​ពាន់​៥​នាក់ ស្រី​៥២៩​នាក់ និង ដក​បេក្ខភាព​មិន​ឲ្យ​ប្រឡង ៤០​នាក់ ស្រី​១៨​នាក់​ផងដែរ ។ ចំពោះ​សិស្ស​ទាំងពីរ​កម្រិត​ដែល​ទទួល​រង្វាន់​លើកទឹកចិត្ត នា​ឆ្នាំ​សិក្សា​២០១៨. ២០១៩​នេះ ចាប់លេខ​១ លេខ​២ និង​លេខ​៣ មាន​ចំនួន ២៦៤​នាក់ ក្នុងចំណោម​សិស្ស​សរុប ៨៨​ថ្នាក់ ។​

​ក្នុង​ពិធី​នោះដែរ​ឯកឧត្តម​ឧកញ៉ា​បណ្ឌិត សៀង ណាំ និង ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​ឧបត្ថម្ភ​ដល់​សិស្ស​ដែល​បាន​ឆ្លើយ​ត្រូវ​នឹង​សំណួរ​ដែល​បានលើកឡើង ពី​ជីវប្រវត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី នូវ​ទឹកប្រាក់​ចំនួន ១០​លាន​រៀល ដល់​សាលា​ផងដែរ ៕

​អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ពិធី​ចែក​រង្វាន់​សិស្ស​ឆ្នើម​នា​ដំណាច់ឆ្នាំ​សិក្សា​២០១៨.២០១៩ នៃ​វិទ្យាល័យ ១០​មករា​១៩៧៩វិទ្យាល័យ​១០​មករា ១៩៧៩សិស្ស​ឆ្នើម​នៃ​វិទ្យាល័យ​១០​មករា ១៩៧៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​រាំង​ឆ័​ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម

ក្រុមការងារ​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​រាំង​ឆ័​ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១៦ ខ្នង​ផ្ទះ នៅ​ស្រុក​ចំនួន​៤​ក្នុង​ខេត្តសៀមរាប រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ ម្សិលមិញ​

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន ១៦ ខ្នង​ផ្ទះ នៅ​ស្រុក​ចំនួន​៤​ក្នុង​ខេត្តសៀមរាប រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ ម្សិលមិញ​

មន្ទីរ​មុខងារសាធារណៈ​ខេត្ត បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង វិស័យ​មុខងារសាធារណៈ​ព្រមទាំង​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី ប​.​ស​.​ស

មន្ទីរ​មុខងារសាធារណៈ​ខេត្ត បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង វិស័យ​មុខងារសាធារណៈ​ព្រមទាំង​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី ប​.​ស​.​ស

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.