Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ​មុខងារសាធារណៈ​ខេត្ត បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង វិស័យ​មុខងារសាធារណៈ​ព្រមទាំង​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី ប​.​ស​.​ស

ដោយ Pothe Thun
02/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរ​មុខងារសាធារណៈ​ខេត្ត បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង វិស័យ​មុខងារសាធារណៈ​ព្រមទាំង​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី ប​.​ស​.​ស
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ទីរ​មុខងារសាធារណៈ​ខេត្តសៀមរាប សហការ​ជាមួយ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សាខា​ខេត្តសៀមរាប ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាលខេត្ត បាន​បើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​យ​មុខងារសាធារណៈ​ព្រមទាំង ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដល់​មន្ត្រីរាជការ​ស៊ីវិល​តំណាង​គណៈ​អភិបាលក្រុង​ប្រធានការិយាល័យ ចំណុះ​រចនា​សម្ព​ន្ឋ័​សាលាក្រុង ប្រធានការិយាល័យ ជំនាញ​ជុំវិញ​ក្រុង នាយក នាយិកា​គ្រឹះស្ថានសិក្សា​សាធារណៈ​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និង​ក្រុមប្រឹក្សា​ក្រុង​.​សង្កាត់ នៅក្នុង រដ្ឋបាល​ក្រុង​សៀមរាប​។

​លោក នួន សុខុម ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការបើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​យ​មុខងារសាធារណៈ​ព្រមទាំង ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដល់​មន្ត្រីរាជការ​នាពេល​នេះ​គឺ​គោលបំណង ៖​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ ទាំង​បរិមាណ វិន័យ​ការងារ គុណភាព​នៃ​ការផ្តល់សេវា​រដ្ឋបាល​សេវាសាធារណៈ​ស្របតាម​តម្រូវការ​មូលដ្ឋាន​ក្នុង​បរិបទ​កំណែទម្រង់​ប្រព​ន្ឋ័​បៀវត្ស​ចេះតែ​កើ់នឡើង​ធានា​ដល់​ការលើកកម្ពស់​សេចក្តីថ្លៃថ្នូ​រ​កម្រិតជីវភាព​ប្រចាំថ្ងៃ​របស់​មន្ត្រីរាជការ កាន់តែ​ល្អប្រសើរ​ឡើងជា​លំដាប់ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ និង បញ្ជ្រៀប​ការយល់ដឹង​កាន់តែច្បាស់​អំពី​អត្ថ​ប្រ​យោ​ជ​ន៌​នៃ​របប​សន្តិសុខ​សង្គម​ដល់​មន្ត្រីរាជការ​ក្រុមប្រឹក្សា​ក្រុ​ស្រុក​និង​ឃុំ​សង្កាត់ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​គាំពារ​សុខភាព​ដល់​មន្ត្រី​រាជការ ក្រុមប្រឹក្សា​គ្រប់​ប្រភេទ​។

​លោក ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ក៍បាន​មានប្រសាសន៍​ទៀតថា គោលការណ៍​ក្រសួង​មុខងារសាធារណៈ​ថា​រាល់​ការតែងតាំង និង​ការបញ្ចប់​មុខតំណែង​គ្រប់គ្រង​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​មន្ទីរ អង្គភាព និង​ការិយាល័យ​ជំនាញ​នានា​នៃ​ក្រសួង​ដែល​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវធ្វើឡើង ដោយ​ផ្អែកលើ​គោលការណ៍​៖- ប្រសិទ្ធភាព​ការងារ​- ប្រសិទ្ធ​ផល​- ពិគ្រោះ​យោបល់​- តម្លាភាព​- គណនេយ្យភាព​- សមធម៌​- យុត្តិធម៌​- អព្យាក្រឹតភាព ស្របតាម​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក៍ព័ន្ធ​ជា​ធរមាន​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​មានប្រសាសន៍​នាឱកាស​នោះដែរ លោក សេង ធារ៉ា អនុប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​សាខា​ខេត្ត សៀមរាប បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​វិស័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត​នោះ​គឺ​វិស័យ បេឡា​ជាតិ​គ្រប់គ្រង​របប​សន្តិសុខ​សង្គម ។

​លោក សេង ធារ៉ា បាន​បញ្ជាក់ថា ចំពោះ​ការប្រើប្រាស់​បេឡា​ជាតិ​គ្រប់គ្រង​របប​សន្តិសុខ​សង្គម មាន​ពីរ​ប្រភេទ គឺ របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​គឺ​សំដៅ​ធានារ៉ាប់រង​ចំពោះ​គ្រោះថ្នាក់​ការងារ​គ្រោះថ្នាក់​ពេល ធ្វើដំណើរ និង​ជំងឺ​វិជ្ជាជីវៈ​គ្រោះថ្នាក់ និង របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​៖ គឺ​សំដៅ​ដល់​ការធានារ៉ាប់រង​សុខភាព​សង្គម​ដែល​ត្រូវ​ផ្តល់​ការ​គាំពារ​គ្រោះថ្នាក់​ឬ​ជំងឺ​ឬ​បញ្ហា​សុខភាព​ដែល​មិន​ពាក់​ព​ន្ធ័​នឹង​ហានិភ័យ​ការងារ​៕


​អត្ថបទ និង រូបភាព ៖ ទ្រា ពន្លឺ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: មន្ទីរ​មុខងារសាធារណៈសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យន្តការ​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ត្រូវ​បានដាក់​ដំណើរការ ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​

យន្តការ​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ត្រូវ​បានដាក់​ដំណើរការ ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​

ផ្ទះមួយ​ខ្នង​ស្ទើរ​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ខ្លួនឯង​

ផ្ទះមួយ​ខ្នង​ស្ទើរ​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង ដោយសារ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​ខ្លួនឯង​

វគ្គ​ហ្វឹកហ្វឺន​ពិសេស​ប្រចាំឆ្នាំ របស់​សិក្ខាកាម​នគរ​បាល​អន្តរាគមន៍​ព្រំដែន​ជំនា​ន់ទី​២ បញ្ចប់​ដោយ​ជោគជ័យ​

វគ្គ​ហ្វឹកហ្វឺន​ពិសេស​ប្រចាំឆ្នាំ របស់​សិក្ខាកាម​នគរ​បាល​អន្តរាគមន៍​ព្រំដែន​ជំនា​ន់ទី​២ បញ្ចប់​ដោយ​ជោគជ័យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.