Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើល​ដំណើរការ​ជួសជុល សម​ទ្ធិ​ផល​ក្នុង​វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម​

ដោយ Pothe Thun
13/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើល​ដំណើរការ​ជួសជុល សម​ទ្ធិ​ផល​ក្នុង​វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បណ្ណាល័យ សាលប្រជុំ និង​អគារសិក្សា វិទ្យាល័យ​ជី​ហែ និង​ផ្តល់​ថវិកា​ដល់​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ប្រឡង​បាក់​ឌុប ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម​

​ក្នុងឱកាស​ចុះ​បំពេញបេសកកម្ម​ការងា​រ​នៅ​ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន រួម​ដំណើរ​ដោយ ឯកឧត្តម ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅពិនិត្យ​មើល ដំណើរការ​ជួសជុល បណ្ណាល័យ សាលប្រជុំ និង​អគារសិក្សា វិទ្យាល័យ​ជី​ហែ និង​ផ្តល់​ថវិកា​ដល់​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បំប៉ន​សិស្ស​ប្រឡង​បាក់​ឌុប ក្នុងស្រុក​កោះ សូ​ទិន ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ។​

​តាម​ការបញ្ជាក់​របស់ លោក ស៊ុយ ច​ន្ទ័​រិ​ទ្ធិ នាយក​វិទ្យាល័យ​ជី​ហែ បាន​ឲ្យ​ដឹងថា ដំណើរការ​ជួសជុល​ប​ណ្ណា​ល័យ សាលប្រជុំ និង​អគារសិក្សា វិទ្យាល័យ​ជី​ហែ បាន​ជិត​រួចរាល់​ហើយ ដោយ​ក្នុងនោះ អគារ​បណ្ណាល័យ និង សាលប្រជុំ ដែល​កំពុងដំណើរការ​ជួសជុល គឺ​ចំណាយ ថវិកា​អស់​ប្រមាណ​ជាង ៧ ម៉ឺន​ដុល្លា បានមកពី​ការជួយ​របស់ មូលនិធិ គី​ណា​ល់ តាមរយៈ​ការរួម​គ្នា​ផងដែរ ពី​អតីត​សិស្ស វិទ្យាល័យ​ជី​ហែ និង​បណ្តា​សប្បុរសជន​នានា ទាំង​ក្នុង និង ក្រៅប្រទេស​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​បន្ទាប់ពី​ការកសាង​បន្ទប់​សាលប្រជុំ​នេះ​រួចរាល់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ បានផ្តល់​ថវិកា​ទិញ​ម៉ាស៊ីនត្រជាក់ ដាក់​នៅក្នុង​បន្ទប់ សាលប្រជុំ និង បណ្ណាល័យ សរុប ៦ គ្រឿង ដោយពេល​នេះ​បាន​បំពាក់​រួចរាល់ ចំនួន ៤ គ្រឿង​ហើយ​។ ដោយឡែក​សម្រាប់ បន្ទប់​នៃ​អគារសិក្សា​នីមួយៗ ឯកឧត្តម​ខៀវ កាញារីទ្ធ និង​លោកជំទាវ បាន​ទិញ​នូវ កង្ហា​ចំនួន ១១០ គ្រឿង ដាក់​តាម​បន្ទប់រៀន​របស់​សិស្ស​ផងដែរ​។ ទាក់ទង​ទៅនឹង​ដំណើរការ​ជួសជុល អគារសិក្សា ឡើងវិញ​នេះដែរ លោកនាយក​វិទ្យាល័យ​ជី​ហែ បាន​ជម្រាបជូន​ថា ថវិកា​ជួសជុល​សមិទ្ធផល​ទាំងនេះ ក៏បាន​ទទួល​ពី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយ​ក្នុង​នោះបាន​ជួសជុល​កែលំអ អគារ​ចំនួន ៤ សរុប ១៨ បន្ទប់ ហើយ​ដំណើរ​ការងារ​នេះ ក៏បាន​ជិត​រួចរាល់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជួប​សំណេះ សំ​ណា​ល​ជាមួយ លោកគ្រូ អ្នកគ្រូ​ស្ម​គ្រ័​ចិត្ត ចំនួន ២០ នាក់ ដែល​ត្រូវធ្វើ​ការជួយ បង្រៀន​បំប៉ន​ដល់​សិស្ស​ក្នុង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រៀមប្រឡង បាក់​ឌុប នាពេល​ខាងមុខនេះ​។

​តាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​កា​រិ​យា​អប់រំ​ស្រុក បាន​ឲ្យ​ដឹងថា​សម្រាប់ ឆ្នាំនេះ នៅ​ស្រុក​កោះសូទិន មាន​សិស្ស​ចំនួន​ជាង ៤០០ នាក់​ក្នុងនោះ សម្រាប់ វិទ្យាល័យ ជី​ហែ មាន​សិស្ស​ចំនួន​ជាង ១០០ នាក់ នឹងត្រូវ​ធ្វើការ ប្រឡង​បាក់​ឌុប ហើយ​ត្រូវបាន​គ្រូ​ស្ម​គ្រ័​ចិត្ត មកជួយ​ប​ង្រៀ​ប​បន្ថែម ក្នុងនោះ​មាន នៅ​វិទ្យាល័យ ជី​ហែ វិទ្យាល័យ​មហាលាភ វិទ្យាល័យ​សៀក និង​វិទ្យាល័យ កោះសូទិន ។

​សម្រាប់​គ្រូបង្រៀន​ស្ម​គ្រ័​ចិត្ត​ទាំង ២០ នាក់ ក្នុងស្រុក​កោះសូទិន នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានផ្តល់​ជា​ថវិកា​លើកទឹកចិត្ត ក្នុង​ម្នាក់ ២០ ម៉ឺន​រៀល​។ ជាមួយនេះ ជូន​វិទ្យាល័យ​ជី​ហែ ៨០ ម៉ឺន​រៀល ទុក​សម្រាប់​ចាត់ចែង ការងារ ផ្សេងៗ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​លើកទឹកចិត្ត​ដល់ ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​ត្រូវ​ប្រឡង​បាក់​ឌុប នាពេល​ខាងមុខនេះ ត្រូវ​ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​បាន​ប្រឡង​ជាប់ ហើយ សម្រាប់​អ្នក​ដែល​ជាប់​និទ្ទេស A ឯកឧត្តម សន្យាថា​នឹង​ទិញ ម៉ូតូ ឲ្យ ១​គ្រឿង សម្រាប់​ទុក​ជិះ​ទៅ​បន្ត​ការសិក្សា​នៅ​ថ្នាក់ ឧ​ត្ត​មសិ​ក្សា ទៅមុខទៀត ។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដ៏​ដែល​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន អញ្ជើញ​ទៅពិនិត្យ​មើល​អគារ​ទីចាត់ការ ១​ខ្នង សាលាបឋមសិក្សា ប៉ាក់ណាម ស្ថិតក្នុង ឃុំ ពង្រ ស្រុ​ល​កោះសូទិន ខេត្តកំពង់ចាម ដែលមាន​សភាព​ចាស់ ទ្រុឌទ្រោម​ទៅ ហើយ​។ អគារ​ទីចាត់ការ ១ ខ្នង នេះ ជា​អំណោយ របស់ មហា​ឧបាសិកា ខៀវ ថន និង​ឧបាសិកា ឡោ លាង​ហ៊​ន ត្រូវជា ឱ​ពុក និង​ម្តាយ បង្កើត ឯកឧត្តម ខៀវ កាញារីទ្ធ ដោយបាន​កសាងឡើង​តាំងពី​ឆ្នាំ ១៩៩៥ មកម្ល៉េះ ដែល​រហូតមក​ដល់ពេលនេះ មាន​សភាព ចាស់ ទ្រុឌទ្រោម​ទៅហើយ​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្ទាល់ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេច​ឲ្យ​ក្រុម​ការ ងារ​ពិនិត្យ ដើម្បី​កសាង អគារ​ថ្មី ១​ខ្នង ចំនួន ៥ បន្ទប់ រួមជាមួយ ការកសាង បន្ទប់ទឹក ឲ្យ​បាន​ស្អាត​ផងដែរ​។ ជាមួយនេះ ឯកឧត្តម ក៏​ជួយ ដាក់​អំពូល ភ្លើង តាម​បន្ទប់ សិក្សា ក្នុង​សាលាបឋមសិក្សា ប៉ាក់ណាម នេះ​ផងដែរ​។​

​តម​ក ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ទៅពិនិត្យ​មើល ទីកន្លែង បំពេញការងារ របស់ ថ្នាក់ដឹកនាំ មន្ត្រី ឃុំ មហាលាភ ស្រុ​ល​កោះសូទិន ខេត្ត កំពង់ចាម ដែល​ទើប​និង​កសាង​ហើយ​រួចរាល់ ។ ក្នុងឱកាស​នោះ ឯកឧត្តម បាន​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​ស្មារតី​រួមសហការ​សាមគ្គី​គ្នា បំពេញ​កិច្ចការងារ​បំរើ​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការងារ​នៅ​ស្រុក​កោះសូទិន នោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានផ្តល់​ច​វិកា​ចំនួន ១០ លាន សម្រាប់​ជួយ​ធ្វើ​ច្រាំងទន្លេ ក្នុង ឃុំ កំពង់​រាប ផងដែរ​៕

​សូមជម្រាបថា វិទ្យាល័យ​ជី​ហែ ស្ថិតក្នុង​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដោយបាន​កសាងឡើង​ក្នុង កំឡុង​ឆ្នាំ ១៩៥៦ ដោយ​ថវិកា អាណាព្យាបាល សិស្ស និង​សប្បុរសជន ហើយ​រួច រាល់​ក្នុង​ឆ្នាំ ១៩៥៧ ក្នុងនោះ មាន​អាគារ ទីចាត់ការ ១ ខ្នង ២ ជាន់ និង​អាគារ សិក្សា ៦ ខ្នង ស្មើ ២៥ បន្ទប់​។ វិទ្យាល័យ​ជី​ហែ ចាប់​បើកទ្វារ​ឲ្យ​បង្រៀន សិស្ស​ក្នុង​ឆ្នាំ ១៩៥៧ ដែលមាន ឈ្មោះថា អនុ វិទ្យាល័យ​ជី​ហែ ។ ក្នុង​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក្នុង របប​សា​ធា រណរ​ដ្ឋ វិទ្យាល័យ​ជី​ហែ ត្រូវ​បិទ​ទា្វរ ដោយ​យក​ធ្វើជា ឃ្លាំង​សម្ភា​រះ ។ ក្នុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ វិទ្យាល័យ​ជី​ហែ ក្លាយជា មន្ទីរពេទ្យ​ស្រុក និង​ជា​មន្ទីរឃុំឃាំង ។ ប៉​ន្តែ​ក្រោយ​ថ្ងៃ រំដោះ ៧ មករា ១៩៧៩ ត្រូ បាន​ដំណើរ​ការរៀបចំ​សាលា​នេះ​ឡើងវិញ ហើយ នៅ​ឆ្នាំ ១៩៨០ ទើប​បើក ដំណើរ​បង្រៀន​រហូតមក​ដល់​បច្ចុប្បន្ន ដែលមាន​ការកសាង​អគារសិក្សា រួម​ជា មួយ​សមិទ្ធិផល​នានា​ដែល​បំរើ​ដល់​ការងារ​អប់រំ ។​

               

​អត្ត​បទ​និង​រូបភាព​៖​ក្រសួង​ព័ត៌មាន​

Tags: វិទ្យាល័យ​ជី​ហែ ខេត្តកំពង់ចាម​ឯកឧត្តម ខៀវ កាញារីទ្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩

ក្រុមហ៊ុន វី​តា​ល់ ឧបត្ថម្ភ​អង្ករ៣០​តោន ក្នុង​រយៈ​៣​ឆ្នាំជូន​មន្ទី​ពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

ក្រុមហ៊ុន វី​តា​ល់ ឧបត្ថម្ភ​អង្ករ៣០​តោន ក្នុង​រយៈ​៣​ឆ្នាំជូន​មន្ទី​ពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​

ប្រជាពលរដ្ឋ​ជាង​២៤០០​នាក់ក្នុងស្រុក​ពួក ទទួល​ការពិនិត្យ ពិគ្រោះនិង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េខាងត្បូង

ប្រជាពលរដ្ឋ​ជាង​២៤០០​នាក់ក្នុងស្រុក​ពួក ទទួល​ការពិនិត្យ ពិគ្រោះនិង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េខាងត្បូង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.