Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ​ជាង​២៤០០​នាក់ក្នុងស្រុក​ពួក ទទួល​ការពិនិត្យ ពិគ្រោះនិង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េខាងត្បូង

ដោយ Pothe Thun
14/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋ​ជាង​២៤០០​នាក់ក្នុងស្រុក​ពួក ទទួល​ការពិនិត្យ ពិគ្រោះនិង​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េខាងត្បូង
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រជាពលរដ្ឋ​ជាង​២៤០០​នាក់ មកពី​១៤​ភូមិ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បានទទួល​សេវា​ពិនិត្យ និង​ពិគ្រោះ​ជំងឺ ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​ឈុន​ប៊ូ​ក ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​រៀបចំឡើង​នៅ​បរិវេណ​សាលាបឋមសិក្សា​សសរស្តម្ភ ស្ថិតក្នុង​ឃុំ​សសរស្តម្ភ រយៈពេល​ពីរ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១២​និង​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​។​

​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​លើ​ជំងឺ​ទូទៅ ក្នុងឱកាស​នោះ មានដូចជា​ពិនិត្យ​ភ្នែក ពិនិត្យ​មាត់​ធ្មេញ ពិនិត្យ​រោគ​ស្ត្រី វាស់​សម្ពាធ​ឈាម វាស់​ចង្វាក់បេះដូង ព្យាបាល​ដោយ​ចលនា​លើ​ជំងឺ​ឈឺចង្កេះ ការព្យាបាល​ជង្គង់ និង​តាម​សន្លាក់ ដោយ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ព្យាបាល​ដំបៅ ជាដើម​។​ល​។ បន្ថែម​ពីនេះ​ក្រុមគ្រូពេទ្យ ក៏បានផ្តល់​ថ្នាំសង្កូវ​ទៅតាម​អាការៈរោគ​ក្រោយ​ការពិនិត្យ ការផ្តល់ជូន​វ៉ែនតា​ក្រោយ​ការ​វាស់​កម្រិត​ភ្នែក និង​ផ្តល់​អង្ករ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ជួប​ការលំបាក ផងដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សមាគម​ឈុន​ប៊ូ​ក ដែល​បាន​ចុះ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ឃុំ​សសរស្តម្ភ នាពេលនេះ​។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

​លោក គូសបញ្ជាក់ថា សកម្មភាព​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​មកដល់​ខេត្តសៀមរាប​នេះ គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ដែល​បាន​ចូលរួម​ជួយ​លើកកម្ពស់​សុខុមាលភាព និង​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ពិគ្រោះ ព​និត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប៉ុន្តែ​ប្រការ​សំខាន់ អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​សុខភាព​ប្រចាំថ្ងៃ​របស់ខ្លួន និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។​

​មានមតិ​ក្នុងឱកាស​នោះដែរ លោក​វេជ្ជបណ្ឌិត អាន់ ឈី​ហ្ស​ក់ ប្រធាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បានឱ្យដឹងថា​៖ នេះ​ជា​លើក​ទី​៧​ហើយ នៃ​សកម្មភាព​ចុះជួយ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​ខេត្តសៀមរាប បាន​រហូត​ទៅដល់​៥​លើក និង​២​លើក​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងន័យនេះ វា​ក៏​ជាការ​រឹតចំណង​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែមទៀត រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណៈរដ្ឋ​កូរ៉េ និង​ដើម្បី​សុខុមាលភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នករស់នៅ​ទីជនបទ​ដែល​ជួប​ការលំបាក​។​

​លោក​វេជ្ជបណ្ឌិត អាន់ បាន​ថ្លែងអំណរគុណ ដល់ សប្បុរសជន​នៃ​ប្រជាជន​កូរ៉េ និង​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជួយ​សហគមន៍​ប្រទេស​ក្រីក្រ ដែល​បាន​បរិច្ចាគ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ ក្នុង​សកម្មភាព​ចុះជួយ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ មួយ​លើកៗ​។​

​ក្នុងនោះដែរ លោក​វេជ្ជបណ្ឌិត មានការ​សោកស្ដាយ ដែល​មិនអាច ធ្វើការ​បក ឬ​វះកាត់​ភ្នែក​ជូន អ្នកជំងឺ​ស្រវាំងភ្នែក​មើល​មិនសូវ​ច្បាស់ មាន​ភ្នែក​ឡើងបាយ និង​ដុះ​កន្ទុយថ្លែន​បាន ដោយ​អាច​ត្រឹម​ជួយ​ផ្តល់ជូន​គាត់ តែ​ការ​វាស់​ភ្នែក​និង​ជូន​វ៉ែនតា​តែប៉ុណ្ណោះ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តសៀមរាបស្រុកពួក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិត​ត្រឹម៦​ខែ​ដើមឆ្នាំ​២០១៩ ខេត្តសៀមរាប​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន ២៤២​ករណី

គិត​ត្រឹម៦​ខែ​ដើមឆ្នាំ​២០១៩ ខេត្តសៀមរាប​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន ២៤២​ករណី

មនុស្ស​ជាច្រើន​នាក់រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត មួយកន្លែង​កណ្ដាល​ក្រុង​សៀមរាប

មនុស្ស​ជាច្រើន​នាក់រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត មួយកន្លែង​កណ្ដាល​ក្រុង​សៀមរាប

អ្នកជំនាញ​ថតរូបឯកសារ​សត្វ នៅក្នុង​ប្រទេស​កម្ពុជានាំយក​រូប​សត្វ​ស្លាប ដ៏​កម្រ ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

អ្នកជំនាញ​ថតរូបឯកសារ​សត្វ នៅក្នុង​ប្រទេស​កម្ពុជានាំយក​រូប​សត្វ​ស្លាប ដ៏​កម្រ ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.