Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កំណាត់​ផ្លូវ​ពីរ​ខ្សែ​មាន​ប្រវែង​សរុប​៦.៨៣០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​ក្រាល​កៅស៊ូ​ឡើងវិញ​ហើយ​

ដោយ Pothe Thun
16/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កំណាត់​ផ្លូវ​ពីរ​ខ្សែ​មាន​ប្រវែង​សរុប​៦.៨៣០​ម៉ែត្រ ស្ថិតក្នុង​ក្រុង​សៀមរាប ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​ក្រាល​កៅស៊ូ​ឡើងវិញ​ហើយ​
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កំណាត់​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​២.២៣០​ម៉ែត្រ ផ្លូវ​ក្រវ៉ាត់​ក្រុង (2SR3) ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦​ឆ្ពោះទៅ​ត្បូង ក្នុង​ក្រុង​សៀមរាប និង​កំណាត់​ផ្លូវ​មួយ​ខ្សែ​ទៀត ផ្លូវ​ខ្នារ​ចាស់ ចាប់ពី​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង ឆ្ពោះទៅ​ផ្លូវ​លេខ​២៦៥S ស្ថិតក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ទៅទល់​គ្នា​នឹង​ផ្លូវ​ស្វាយ​ធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​មាន​ប្រវែង ៤.៦០០ ម៉ែត្រ ដែល​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​ពង្រីក​ទទឹង​តួ​ផ្លូវ​ពី ១៤​ទៅ​១៥​ម៉ែត្រ ក្រាល​កៅស៊ូ​ជា​ប្រភេទ​DBST សាងសង់​បណ្តាញ​លូ ដាក់លូ​កាត់​ទទឹងផ្លូវ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សូម​ការ​អធ្យាស្រ័យ និង​យោគយល់​ពី​សាធារណជន​ប្រើប្រាស់​ផ្លូវ​ទាំងនេះ ព្រោះ​អាចមាន​ការកកស្ទះ​ចរាចរ​បន្តិចបន្តួច​នៅពេល​ដំណើរការ​ជួសជុល ហើយ​ការបើក​ការ​រដ្ឋា​ន​ជួលជុល​ផ្លូវ​ទាំងពីរ​ខ្សែ​នាពេលនេះ គឺជា​ការអភិវឌ្ឍ​បន្ថែមទៀត​សម្រាប់​ក្រុង​សៀមរាប ក៏ដូចជា​ខេត្តសៀមរាប​ទាំងមូល លើ​ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ ដែល​សមិទ្ធផល​ទាំងនេះ នឹងចូលរួម​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផ្សេងៗ​បាន​ងាយស្រួល និង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​សង្គម សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​សុខុមាលភាព​ទៀតផង ដែល​កត្តា​នេះ នឹង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ ជូន​ប្រជាពលរដ្ឋ​បាន​មួយកម្រិត​ថែមទៀត​។​

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រសួង​សាធារណការ មានប្រសាសន៍ថា ៖ ជាមួយនឹង​ការបើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​ពីរ​ខ្សែ​ឡើងវិញ ក្រសួង​កំពុង​សិក្សា​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ក្រុង ទី​២ ខេត្តសៀមរាប​បន្តទៀត ក្នុង​បំណង​បញ្ជៀ​ស​ចរាចរណ៍​ឡានធំៗ​មិន​ឱ្យចូល​ក្រុង​សៀមរាប ស្រប​ពេលដែល​ចរាចរណ៍​កាន់តែ​ចង្អៀត​និង​មមាញឹក​ជា​លំដាប់​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ រួមទាំង​ផែនការមេ​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​ខេត្តសៀមរាប​ដែរ ដែល​ក្នុងនោះ​រួមមាន ការ​គម្រោង​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ , គម្រោង​រំដោះ​ជំនន់​ទឹកភ្លៀង , ការរៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកជំនន់ និង​ផែនការ​ស្ដារ​ស្ទឹង​សៀមរាប​ជាដើម ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

      

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​បើក​ការដ្ឋាន​ជួសជុល​ដោយ​ក្រាល​កៅស៊ូ​​ផ្លូវខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.