Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​

ដោយ Pothe Thun
16/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប​
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្តសៀមរាប ជំនួស​លោក គឹម ប៉ុណ្ណា ដែល​អតីត​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ដោយ​ត្រូវ​ទទួលបាន​តួនាទី​ថ្មី​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ពិធី​ប្រកាស​តែងតាំង និង​ទទួល​ភារកិច្ច​ថ្មី​នៃ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន , ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត និង មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​ការចូលរួម​អបអរ​ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ថ្មី ក៏​ដូច​ប្រធាន​មន្ទីរ​សាធារណការ​និង ដឹកជញ្ជូន​ខេត្ត​ចាស់​ដែល​ទទួល​ភារកិច្ច​ថ្មី​នៅ​ក្រសួង ពិសេស​បាន កោតសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក គឹម ប៉ុណ្ណា ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​សាធារណការ​ក្នុង​ខេត្ត​ឱ្យមាន​ការរីក ចម្រើន​នាពេល​កន្លងមក ខណៈ​វិស័យ​សាធារណការ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ខេត្ត​ទេសចរណ៍​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​នេះ​បន្ថែមទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​នេះ​ថា​ជាការ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​សាធារណការ​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវ​ចងចាំ​ថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ខេត្ត​ទាំងអស់ ត្រូវដាក់​ខ្លួន​ជា​អ្នកបម្រើ​រាស្ដ្រ កុំ​ធ្វើជា​ចៅហ្វាយ​រាស្ដ្រ ពិសេស​សូមឱ្យ​ប្រធាន​មន្ទីរ​ទើប​ទទួល​ដំណែង​ថ្មី និង​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​កែលម្អ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​ថ្មី​រៀបចំ​ផែនការ​ការងារ​១០០​ថ្ងៃ សម្រាប់​អនុវត្តន៍ ដើម្បី​បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​ណែនាំ​១១​ចំណុច របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​ប្រកាន់​គោលការណ៍ ធ្វើជា​មន្ត្រី​គំរូ​គេ កុំ​ធ្វើជា​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១.​ត្រូវខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការយល់ដឹង​ជា​សាធារណៈ និង​បញ្ហា​ការយល់ដឹង​ច្បាប់​បទដ្ឋាន​នានា ពិសេស​ត្រូវ​បន្ត​ជំរុញ​ការអប់រំ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ទូលំទូលាយ ជំរុញ​មន្ត្រី​មន្ទីរ​ប្រើប្រាស់​កម្មវិធី Road Care App ដើម្បី​លើកកម្ពស់​ការងារ​ថែទាំ ជួសជុល​ផ្លូវថ្នល់​ក្នុង​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព ។​

​គួរ​បញ្ជាក់ថា មុន​ឡើងជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប លោក គី វី​រិន្ទ ធ្លាប់ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ , ជា​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តឧត្ដរមានជ័យ និង​ធ្លាប់ជា​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តបាត់ដំបង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​លោក គី វី​រិន្ទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

ក្រសួងទេសចរណ៍ ស្នើឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេ​ចរណ៍​ថ្មី និង​ធ្វើ​អ្វី​ដែលជា​តម្រូវការ និង​ការចូល​ចិត្ត​របស់​អ្នកទេសចរ​ចិន និង​កូរ៉េ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំៗ​នៅក្នុង​តំបន់​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​មនុស្សធម៌ និង​សុខភាព ដោយ​ប្រមូល​ថវិកា​បាន​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បរិច្ចាគ​ជូន​ដល់​មូ​និ​ធិ​គន្ធបុប្ផា​

លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​

លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង សន្យា​ជួយ​ជួសជុល​រហាត់ទឹក​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.