Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជន​ជប៉ុន និង​សប្បុរសជន​អតីត​សិស្សសាលា​បឋមសិក្សា​វត្ត​រាជ​បូព៌ ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​គ្រោះ​ទឹកជំនន់​ក្នុង​សង្កាត់​សៀមរាប​

ដោយ Pothe Thun
21/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ សប្បុរសជន​អតីត​សិស្សសាលា​បឋមសិក្សា​វត្ត​រាជ​បូព៌ សប្បុរសជន​ជប៉ុន និង​សប្បុរសជន​នៅ​ទីក្រុង​ភ្នំពេញ បាន​នាំយក​អំណោយ ចែកជូន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួប​គ្រោះ​ទឹកជំនន់ ចំនួន​២៣៩​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ចុង​ឃ្នាស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ឈាវ ហ៊ា នាយក​សាលា​វិចិត្រសិល្បៈ​តូច នៅក្នុង​ក្រុង​សៀមរាប បានឲ្យដឹងថា ដំបូង​ឡើយ លោកស្រី តូ​ម៉ូកុ កា​សាហា​រ៉ា ជា​ម្ចាស់​សាលា វិចិត្រសិល្បៈ​តូច មានបំណង​ចង់​ចែករំលែក​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចុង​ឃ្នាស​នេះ ទៅតាម​លទ្ធភាព​របស់​លោកស្រី​ប៉ុណ្ណោះ ប៉ុន្ដែ​ដោយ​បាន​មើលឃើញ​ពី ចំនួន​ប្រជាជន​ទទួលរង​នូវ​ផលប៉ះពាល់​គ្រោះទឹកជំនន់​មាន​ចំនួន​ច្រើន លោក ឈាវ ហ៊ា បាន​អំពាវនាវ​ដល់​អតីត​សិស្ស​រួម​ជំនាន់​នៃ​សាលាបឋមសិក្សា​វត្ត​រាជ​បូ​ព៌ និង​មិត្តភក្តិ​ដទៃទៀត ទើប​ធ្វើឲ្យ​មាន​ការជួយ​គាំទ្រ​នូវ​គម្រោង​នេះ ដោយ​ជួយ​ឧបត្ថម្ភ​អង្ករ ជា​ហូរហែរ ធ្វើឲ្យ​សកម្មភាព​សប្បុរសធម៌​នេះ មានលទ្ធភាព​នាំ​យក​អង្ករ​ទាំងនេះ ចែកជូន​ដល់​ប្រជាពលរដ្ឋ​រហូតដល់​ទៅ ២៣៩​គ្រួសារ​។​

​លោក​ចៅសង្កាត់​សៀមរាប បាន​មានប្រសាសន៍ថា ដោយសារ​កម្ពស់​ទឹក​ទឹកទន្លេ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ធ្វើឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ចំណុច​ភូមិសាស្ត្រ​នេះ ត្រូវបាន​លិច ប្រជាពលរដ្ឋ​មួយចំនួន បាននាំគ្នា​បន្លាស់​ទី មក​សាងសង់​ខ្ទម​តូចៗ នៅលើ​ទីទួល​សុវត្ថិភាព ដោយ​ពុំ​បាន​ទៅ​នេសាទ​ត្រី ដើម្បី​រក​ចំណូល​សម្រាប់​ជួយ​គ្រួសារ​ឡើយ​។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន លោក​សូម​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​យើងខ្ញុំ ដែល​កំពុងតែ​ជួប​ការលំបាក ខ្វះខាត​ដោយ​សារ​ទឹកជំនន់​លិចលង់​លំនៅដ្ឋាន និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មាន​ការ ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេងៗ និង​ទ្រព្យសម្បត្តិ​ទាំងឡាយ កុំឲ្យ​មាន​ការបាត់បង​ក្នុងរ​ដូវ​ទឹកជំនន់​នេះ ជាពិសេស ពិសារ​អាហារ​មាន​អនាម័យ សម្រាន្ត​ក្នុង​មុង ចៀសវាង​កើត​ជំងឺ​តាម​មក​ពី​ទឹកជំនន់​នេះ​។​

​អំណោយ​សប្បុរសធម៌ ដែល​បាន​ចែកជូន​ដោយ សប្បុរសជន​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នាពេលនោះ មាន​អង្ករ​ទំងន់​សរុប ២៣៩០​គីឡូក្រាម ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០ គីឡូក្រាម​។​

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មនុស្សធម៌សង្កាត់​សៀមរាប ក្រុង​សៀមរាប​សប្បុរសជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃទី​២២ ព្រឹក​មិញ​នេះ គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង​នៅក្នុង​ស្រុក​ពួក ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ថ្ងៃទី​២២ ព្រឹក​មិញ​នេះ គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង​នៅក្នុង​ស្រុក​ពួក ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​យប់មិញ នៅ​ឃុំ​បាគង​

មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​យប់មិញ នៅ​ឃុំ​បាគង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ផ្តល់​ស្រូវពូជ​ស្រូវស្រាល​ចំនួន​៣​តោន ដល់​កសិករ​នៅ​ក្នុង​ឃុំ​មោង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ផ្តល់​ស្រូវពូជ​ស្រូវស្រាល​ចំនួន​៣​តោន ដល់​កសិករ​នៅ​ក្នុង​ឃុំ​មោង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.