Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្ងៃទី​២២ ព្រឹក​មិញ​នេះ គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង​នៅក្នុង​ស្រុក​ពួក ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
22/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង ជា​អភិបាលខេត្ត​សៀមរាប រួម​នឹង​សហការី បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​ក្រីក្រ​ខ្វះខាត​ស្បៀង ចំនួន​៩៥​គ្រួសារ នៅក្នុង​ស្រុក​ពួក ក្នុងនោះ​នៅ​ឃុំ​សសរស្ដម្ភ មាន​៥​ភូមិ ស្មើនឹង​១៦​គ្រួសារ , ឃុំ​មុខ​ប៉ែន មាន​៥​ភូមិ ស្មើនឹង​២៣​គ្រួសារ , ឃុំ​យាង មាន​៥​ភូមិ ស្មើនឹង​២៥​គ្រួសារ , ឃុំ​ក្ដី​រុន មាន​៦​ភូមិ ស្មើនឹង​១៦​គ្រួសារ និង ឃុំ​ព្រៃ​ជ្រូក មាន​១​ភូមិ ស្មើនឹង​១៥​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន មាន​ឃី​ត​១​កញ្ចប់ រួម​មាន​មុង ភួយ សារុង ក្រមា , ប្រេង​ឆា ១​ដប , មី ១​កេស , អង្ករ ២៥​គីឡូក្រាម ,​ទឹកស៊ីអ៊ីវ ១​យួ និង ថវិកា​ចំនួន​២​ម៉ឺន​រៀល ដែល​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​សសរស្ដម្ភ ស្ថិតក្នុង​ឃុំ​សសរ​ស្ដម្ភ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ពេល​កំពុង​ទទួល​នូវ​ការលំបាក គឺ​មិន​ទុកឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀង​ឡើយ ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​ជានិច្ច ហើយ​កាកបាទក្រហមកម្ពុជា តែងតែ​ផ្ដល់​ស្បៀងអាហារ​ជាក់ស្ដែង​ដល់​បងប្អូន​ដែល​ជួប​ការលំបាក​គ្រប់​កាល​វេលា និង​គ្រប់​ទីកន្លែង ដោយ​មិន​រើសអើង ប្រកាន់​និន្នាការ និង ពណ៌​សម្បុរ​ឡើយ ។​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍​ទៀត​ថា នេះ​គឺជា​កំណត់ត្រា​ឆន្ទៈ នៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ត្រូវ​បាន​បញ្ជ្រាប​ចូលទៅ​ក្នុង​ឆន្ទៈ​នៃ​ប្រតិបត្តិ​ករ​ការងារ​មនុស្សធម៌ ដើម្បី​បញ្ចេញ​សកម្មភាព​លើ​គ្រប់ផ្នែក ទាំង​ការអំពាវនាវ​ស្វែងរក​មូលនិធិ​សប្បុរសធម៌​តាម​គ្រប់​រូបភាព តាមរយៈ​នៃ​ការ​បំផុល​ចលនា វប្បធម៌​ចែករំលែក និង​ការដឹកជញ្ជូន​អំណោយ​ទៅ​កាន់​គោលដៅ​នៃ​ការជួយ​សង្គ្រោះ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ​កាកបាទក្រហមខេត្តសៀមរាបស្រុកពួកអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​យប់មិញ នៅ​ឃុំ​បាគង​

មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​យប់មិញ នៅ​ឃុំ​បាគង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ផ្តល់​ស្រូវពូជ​ស្រូវស្រាល​ចំនួន​៣​តោន ដល់​កសិករ​នៅ​ក្នុង​ឃុំ​មោង​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ផ្តល់​ស្រូវពូជ​ស្រូវស្រាល​ចំនួន​៣​តោន ដល់​កសិករ​នៅ​ក្នុង​ឃុំ​មោង​

រថយន្ត​ដឹកឈើ​ខុសច្បាប់​០១​គ្រឿង ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់​បាន​កាល​ពី​ម្សិលមិញ​នេះ​

រថយន្ត​ដឹកឈើ​ខុសច្បាប់​០១​គ្រឿង ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់​បាន​កាល​ពី​ម្សិលមិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.