ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីល២គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិសគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនក៏បានអះអាងដែរថា មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះអាចជាប្រភេទមីស៊ីលបាលិស្ទីគ។ គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA...

ព័ត៌មានលំអិត

បញ្ហាអាកាសធាតុនឹងធ្វើឲ្យសហរដ្ឋអាមេរិក ខាតបង់លើសពី ១០០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា បញ្ហាអាក្រក់ៗបង្កឡើងដោយ អាកាសធាតុកើនឡើងកម្តៅ នឹងធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់លើសពី ១០០ពាន់លានដុល្លារទៅទៀត នៅក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃពុធនេះ។ ការថ្លែងរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋ ខូឡូរ៉ាដូ...

ព័ត៌មានលំអិត

ប្រទេសលីប៊ី ប្រកាសនិរទេសជនចំណាកស្រុកអេហ្ស៊ីបខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសខ្លួន

ប្រទេសលីប៊ីបានប្រកាសពីការនិរទេសខ្លួនដោយស្ម័គចិត្តជនចំណាកស្រុក ខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសលីប៊ីត្រឡប់ទៅកាន់ប្រទេសអេហ្ស៊ីប ដែលជាប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មានកម្ពុជា AKP នៅថ្ងៃ១៤ ខែកញ្ញានេះ។ ក្រសួងមហាផ្ទៃលីប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនិរទេសនេះ ត្រូវបានគេធ្វើឡើងក្នុងការសម្របសម្រួលគ្នាជាមួយ ស្ថានទូត អេហ្ស៊ីបក្នុងប្រទេសលីប៊ី។ កិច្ចប្រឹងប្រែងទាំងនេះមានបំណងស្តារឡើងវិញតួនាទីច្បាប់នៃទីភ្នាក់ងារសន្តិសុខលីប៊ី។ ប្រទេសលីប៊ីបាននឹងកំពុងទទួលរងអសន្តិសុខ និងចលាចលចាប់តាំងពីការដួលរលំសពមេដឹកនាំលោក មួម៉ារកាដាហ្វ៊ី ក្នុងឆ្នាំ ២០១១...

ព័ត៌មានលំអិត

កម្មករអណ្តូងរ៉ែធ្យូងថ្មទាំង១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែដែលជន់លិចដោយភក់ក្នុងប្រទេសចិនស្លាប់ទាំងអស់

បើតាមសារព័ត៌មាន ចិនស៊ិនហួរ អាជ្ញាធរក្នុងស្រុកបាននិយាយពីថ្ងៃចន្ទថា មនុស្ស ១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែ ធ្យូងថ្មមួយ ក្នុងខេត្តគីងហៃ ប្រទេសចិនភាគពាយ័ព្យដែលជន់លិចដោយភក់ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីប្រតិបត្តិការជួយ សង្គ្រោះរយៈពេល៣០ថ្ងៃ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែសីហា នៅពេលដែលកម្មករអណ្តូងរ៉ែ ២១នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែនោះដែល គ្រប់គ្រងដោយក្រុមហ៊ុន Xihai Coal Development Co.Ltd...

ព័ត៌មានលំអិត

រដ្ឋាភិបាលប្រទេសវៀតណាម សម្រេចធានារ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ-១៩ ដល់អាយុ២២ឆ្នាំ

បើតាមសារព័ត៌មាន VN Express កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការឧបត្ថម្ភប្រចាំខែ អាហារូបករណ៍និងការលើកលែងការសិក្សារហូតដល់ពួកគេមានអាយុ ២២ ឆ្នាំ។ មន្ត្រីក្រុងមួយរូប លោក Tan បានឲ្យដឹងថា កុមារកំព្រាអាយុក្រោម ៤ ឆ្នាំនឹងទទួលបានប្រាក់ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ)...

ព័ត៌មានលំអិត

ប្រទេសថៃចាប់ពីខែតុលាទៅ អ្នកចាក់វ៉ាក់សាំងពេញដូសអាចទៅលេងក្រុងបាងកកបាន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

អាជ្ញាធរប្រទេសថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញនាខែ តុលា ខណៈប្រទេសខ្លួន ព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ដោយកូវីដ បើទោះបីជារលកទី ៣ នៃការផ្ទុះឆ្លងខ្លាំងពីវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ CGTN កាលពីថ្ងៃអាទិត្យម្សិលមិញ។ អាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចទៅលេងទីក្រុងបាងកកនិងខេត្តចំនួន ៤...

ព័ត៌មានលំអិត

ការបំផ្ទុះគ្រាប់បែក នៅទីក្រុងប៉ារីស ជនសង្ស័យ អាចជាទាហានរបស់ឧទ្ទាម Daesh

មនុស្សតែម្នាក់គត់ដែលនៅរស់រានមានជីវិត នៃការវាយប្រហារភេរវកម្ម នៅទីក្រុងប៉ារីស ឆ្នាំ ២០១៥ បាននិយាយ អាចជាការធ្វើដោយ ទាហានរបស់ក្រុមឧទ្ទាម Daesh ។ នេះបើតាមសារព័ត៌មាន BFMTV នៅថ្ងៃពុធ។ សវនាការដ៏សំខាន់ បានចាប់ផ្តើមនៅក្នុងតុលាការ ឧក្រិដ្ឋកម្មពិសេសមួយ នៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃ ក្នុងចំណោមមនុស្ស ២០...

ព័ត៌មានលំអិត

ចំនួនអ្នកស្លាប់កើនឡើងដល់ ១២នាក់ ក្នុងការវាយប្រហាររបស់ក្រុម Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

ចំនួនមន្រ្តីប៉ូលីសដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមភេរវកម្ម Daesh នៅខេត្ត Kirkuk នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កើនឡើងដល់ ១២នាក់។ ក្រុមសកម្មប្រយុទ្ធ Daesh បានវាយប្រហារកងពលតូចលេខ១៩ កងវរសេនាធំលេខ២ នៃមន្រ្តីប៉ូលីសសហព័ន្ធនៅក្នុងភូមិ Tal al-Steih ។ ការវាយប្រហារនេះក៏បានបណ្តាលឱ្យមន្ត្រីចំនួន ៣នាក់រងរបួសផងដែរ។ បើតាម Sputnik កាលពីថ្ងៃទី២៩ ខែសីហា...

ព័ត៌មានលំអិត

មេរណសិរ្សតស៊ូជាតិនៃជ្រលងភ្នំ Panjshir អំពាវនាវឲ្យមានការងើបបះបោរជាតិប្រឆាំងនឹងក្រុមតាលីបង់

មេដឹកនាំចលនាតស៊ូនៅជ្រលងភ្នំ Panjshir នៃប្រទេសអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យមាន «ការបះបោរជាតិ» ប្រឆាំងនឹងពួកតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅយប់ថ្ងៃចន្ទនេះ។ នៅក្នុងសារជាសំឡេងផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មេបញ្ជាការរណសិរ្សតស៊ូជាតិ (NRF)លោក Ahmad Massoud បាននិយាយថា «មិនថាអ្នកនៅខាងក្នុងឬខាងក្រៅ ខ្ញុំសូមអំពាវនាវឱ្យអ្នកចាប់ផ្តើមការធ្វើបះបោរជាតិ ដើម្បីសេចក្តីថ្លៃថ្នូរ សេរីភាព និងវិបុលភាព...

ព័ត៌មានលំអិត

ចិន បង្ហាញជំហរជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅប្រទេសហ្គីណេ

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានបង្ហាញការប្រឆាំងជំទាស់ទៅនឹងការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសហ្គីណេ ហើយអំពាវនាវឱ្យមានការដោះលែងលោក ប្រធានាធិបតី អាល់ហ្វា ខុនដេ (Alpha Conde) ជាបន្ទាន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថាភាគីចិនកំពុងតាមដានយ៉ាង យកចិត្តទុកដាក់លើស្ថានការណ៍នៅក្នុងប្រទេសហ្គីណេ។ លោក Wang...

ព័ត៌មានលំអិត
Page 11 of 64 1 10 11 12 64

Recommended

សូម Like និង Follow ពួកយើង