Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖សមត្ថភាពជំនាញ និងសីលធម៏វិជ្ជាជីវៈរបស់គ្រូពេទ្យ គឺជាកត្តាចំាបាច់ក្នុងការផ្ដល់សេវាសុខាភិបាល

ដោយ Pothe Thun
28/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖សមត្ថភាពជំនាញ និងសីលធម៏វិជ្ជាជីវៈរបស់គ្រូពេទ្យ គឺជាកត្តាចំាបាច់ក្នុងការផ្ដល់សេវាសុខាភិបាល
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាគ្រូពេទ្យកំពុងប្រកបវិជ្ជាជីវៈ ត្រូវមានជំនាញមាំទាំ និងទាន់សម័យកាល នៃការវិវត្តវិទ្យាសាស្រ្តវិជ្ជាសាស្រ្ត បច្ចេកទេសសម្ភារៈ ជាពិសេសភាពប្រែប្រួលនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលថ្មីៗ ពេលគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ត្រូវបំពេញការងារប្រកបដោយសីលធម៏បវិជ្ជាជីវៈដើម្បីព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព ។ ជាមួយគ្នានោះគ្រូពេទ្យមិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវៈជាគ្រូពេទ្យនេះ ជាវិជ្ជាជីវៈបែបករណីកិច្ច។

ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្នីសិទប្រចាំឆ្នាំលើកទី៧ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ ”បច្ចុប្បន្នភាពជំងឺកុមារ៤” ដែលធ្វើឡើងនៅសាលសន្និសីទសុខា ខេត្ដសៀមរាប ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ រួមនឹងវត្តមានក្រុមគ្រូពេទ្យជាច្រើនរូបចូលរួម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ធា គ្រុយ បន្ថែមថាការរៀបចំសន្និសីទថ្ងៃនេះ បានផ្តល់ការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ដល់សិក្ខាកាម ដើម្បីយកទៅអនុវត្ត និង ចែករំលែកបន្ត ក្នុងការពង្រឹង ការបង្កើនគុណភាពព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមូលដ្ឋាន ផ្តល់សេវាសុខាភិបាលនានានៅក្នុងប្រទេសកម្ពុជា អនុវត្តតាមកម្រិតជំនាញប្រកបដោយប្រសិទ្ធិភាព និងមានវិជ្ជាជីវៈច្បាស់លាស់ ពិសេសចូលរួមកាត់បន្ថយអត្រាមរណៈភាពទារកនិងកុមារឱ្យនៅកម្រិតទាបស្របតាមផែនការយុទ្ធសាស្ត្រជាតិរបស់ក្រសួងសុខាភិបាលកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានលើឡើងថាមន្ទីរពេទ្យកុមារអង្គរ បានផ្ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតកម្រៃ ចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្ដុះបណ្តាលវេជ្ជបណ្ឌិតគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ខេត្តសៀមរាប ដែលនេះពិតជាបានចូលរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរខេត្តសៀមរាបលើវិស័យសុខាភិបាល ។

លោកវជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានឲ្យដឹងថាសន្និសីទនេះ នឹងបែងចែកជាបីផ្នែកសំខាន់ៗដែលក្នុងនោះ៖

ផ្នែកទី១ យើងផ្ដោតទៅលើសេរី ករណីនៃការចម្លងរោគតាមឈាមធ្ងន់ធ្ងរ ផលវិបាកលើស្បែកនិងសាច់ដុំដែលបង្កឡើងដោយសារពាង្គកាយមិនប្រក្រតីទាក់ទងនឹងពស់ចឹក គ្រុនឈាមដែលមានជំងឺរលាកខ្នែងពោះវៀន និងកូវីដ១៩។
ផ្នែកទី២ បង្ហាញអំពីជំនួយអាហារូបត្ថម្ភដោយការចាក់បញ្ចូលតាមពោះ និង ការតាមដានជំងឺទារកមិនគ្រប់ខែធ្ងន់ធ្ងរ និងតួនាទីរបស់ជាតិដែកក្នុងការគ្រប់គ្រងភាពស៊ាំរបស់កុមារ និងសមាមាត្រជាតិដែក/វីតាមីន C ដែលល្អបំផុត សម្រាប់ការបង្កើនការស្រូបយកជាតិដែក ។
ផ្នែកទី៣ បង្ហាញអំពីលទ្ធផលនៃអ្នកជំងឺដែលត្រូវការឧបករណ៍ជំនួយការដក ដង្ហើមនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់នៃមន្ទីរពេទ្យកុមារអង្គរ និងការសិក្សាស្រាវជ្រាវអំពីការ គ្រប់គ្រងជំងឺហឺតកុមារនៅក្នុងគ្លីនិកផ្លូវដង្ហើមដែលទើបបង្កើតថ្មីនៅមន្ទីរពេទ្យកុមារអង្គរ។


អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ

Tags: ពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្តសៀមរាប បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

សិក្ខាកាមមកពីគ្រួសារខ្វះខាតនៅខេត្តសៀមរាប បានបញ្ចប់ការបណ្ដុះបណ្ដាលផ្នែកវិស័យទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ៨ពាន់ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.