រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថាកម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាននោះទេដោយសាររាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក...

ព័ត៌មានលំអិត

ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយមេរោគកូវីដ-១៩

ភូមិចំនួនបួន មានភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តសម្រេចកំណត់តំបន់ក្រហម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែរនេះជាការកំណត់តំបន់ហានីភ័យបន្ថែមទៀត បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ការសម្រេចកំណត់តំបន់ក្រហមនេះ...

ព័ត៌មានលំអិត

មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង សាសនធរោ ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្ស អមដំណើរដោយ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត គ្រូសូត្រវត្តមួយចំនួនក្នុងខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ មី១០កេស ,អង្ករ១៥០គីឡូក្រាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច...

ព័ត៌មានលំអិត

ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុងសៀមរាបត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក នៅខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ គឺបានកើតមានឡើងលើស្ត្រីម្នាក់នៅក្នុងស្រុកពួក ដែលគាត់បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយករណីវិជ្ជមានជំងឺកូវីដ-១៩ បានកើតមានឡើងជាបន្ទាប់ បើគិតមកទល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ហើយក្រុងសៀមរាបត្រូវបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ។ ក្នុងនោះករណីដែលអាជ្ញាធរខេត្តបានរកឃើញរួមមាន...

ព័ត៌មានលំអិត

ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។...

ព័ត៌មានលំអិត

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ សមាគមកូរ៉េខេត្តសៀមរាប បាននាំអំណោយសប្បុរសធម៌ ជាជំនួយរបស់ សមាគមម្ហូបអាហារនៃសាធារណរដ្ឋកូរ៉េ ចែកជូនដល់ ប្រជាជនកូរ៉េ និងក្រុមគ្រួសារជាជនជាតិខ្មែររបស់ពួកគេ កំពុងរស់ និងប្រកបអាជីវកម្ម ក្នុងខេត្តសៀមរាប ដែលកំពុងជួបការលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

ផ្សារសាមគ្គីដែលជាផ្សារបន្លែដ៏ធំមួយនៅក្រុងសៀមរាប ត្រូវបានអាជ្ញាធរសម្រេចបិទការចេញចូលជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញអាជីវករលក់កាហ្វេម្នាក់ក្នុងផ្សារនេះមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា អាជ្ញាធរខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ ដោយក្នុងចំណោមអ្នកទាំង៣នាក់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មានមួយនេះ មានគោលបំណងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីបានជ្រាប អំពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ដែលករណីបិទខ្ទប់នេះដោយសារពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ...

ព័ត៌មានលំអិត
Page 18 of 27 1 17 18 19 27

Recommended

សូម Like និង Follow ពួកយើង