ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងថាឈើតាត្រាវ ដែលមានវត្តមានជាមួយសំណង់ប្រាសាទបុរាណ ជាងពាន់ឆ្នាំកន្លងមកហើយនោះ មកដល់បច្ចុប្បន្ននេះ(សតវត្សរ៍ទី២១) អាជ្ញាធរជាតិអប្សរា នៅតែរក្សាបានប្រភេទឈើដ៏មានគុណតម្លៃនេះ មកប្រើប្រាស់លើការងារជួសជុលប្រាសាទ នៅត្រង់ចំណុចណា ដែលធាតុដើមនៃសំណង់ប្រាសាទមានឈើប្រភេទនេះ ហើយប្រភេទឈើនេះ អាជ្ញាធរជាតិអប្សរា កំពុងបណ្តុះដាំជាបន្តបន្ទាប់ផងដែរ ហើយតាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទខ្ទប់ក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ ខណៈចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ដោយកំណត់ជា ’’តំបន់លឿងទុំ‘‘ បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ នៅក្នុងក្រុងសៀមរាបមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ បើតាមសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍នេះដែរ គឺក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃក្រុងសៀមរាបទាំងមូល ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង។ វិធានការនេះធ្វើឡើងដោយរសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងក្រុងសៀមរាបនៅយប់មិញនេះ

បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលិចអាប៉ូឡូប្លាហ្សាចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២B.៦១៧៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីកើតមកលិច...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ចូលជួបជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ខួប ៧០ ឈានចូល ៧១ ឆ្នាំ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញចូលជួបជូនពរ នឹងសុំអនុសាសន៍ ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ខួប ៦៩ ឈានចូល ៧០ ឆ្នាំ...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តស្វាយរមៀត នាំយកគ្រឿងឧបភោគបរិភោគជូនដល់១៥គ្រួសារ ក្នុងសង្កាត់ទឹកវិល កំពុងធ្វើចត្តាឡីស័ក និងគ្រួសារដែលឆ្លងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះតេជគុណព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរសង្កាត់ទឹកវិល និងព្រះវត្តមាននិមន្តចូលរួមព្រះរាជាគណៈនិងជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួន ជូនដល់គ្រួសារដែលមានសមាជិកកំពុងសម្រាកព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និង...

ព័ត៌មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍

គណៈកម្មការជាតិប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ និងអង្គការការីតាសស្វីស បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការពង្រឹងសេវាសម្របសម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ដើម្បីរកភាពខ្លាំងនៅក្នុងការផ្តល់សេវាកម្ម ឬការឆ្លើយតបទៅនឹងតម្រូវការរបស់ជនងាយរងគ្រោះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកស្រី យូ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ

នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋនិងសង្គមទប់ទល់នឹងជំងឺដ៏សាហាវនោះ។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូអភិវឌ្ឍន៍ទំាងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។ សម្តេចអគ្គមហាពញាចក្រី ហេង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលទ័យទានពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០២១នេះ លោកស៊ុ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារបានអញ្ជើញទទួលទ័យទានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានបន្លុងចំនួន ៣៦ឈុត អង្ករ១០០គ.ក្រ និងមី៥កេសតូច សម្រាប់យកទៅចាត់ចែងទុកជួយដល់គ្រួសាររងគ្រោះជួបគ្រោះមហន្តរាយផ្សេងៗ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថាព្រះអង្គ មានការគាំទ្រ...

ព័ត៌មានលំអិត

វ៉ាក់សាំងអាស្ត្រាហ្សេណេកាចំនួន៦២០ដូស ត្រូវបានចាក់ជូនយោធិនពិការ និងគ្រួសារ

មន្ត្រីយោធិនពិការ គ្រូពេទ្យ គ្រូបង្រៀន និងគ្រួសារចំនួន៦២០នាក់ ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេណេកា។ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន ៣១៧ សៀមរាប...

ព័ត៌មានលំអិត
Page 220 of 590 1 219 220 221 590

Recommended

សូម Like និង Follow ពួកយើង