វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រុមយុវជនក្នុងខេត្តសៀមរាប ជិះកង់អបអរទិវានារីអន្ដរជាតិ និងជំរុញការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គម

នៅថ្ងៃទី៨ ខែមីនា ដែលត្រូវនឹង ទិវានារីអន្ដរជាតិ ក្រុមយុវជនក្នុងខេត្តសៀមរាប បានចូលរួមជិះកង់អបអរសាទរ ដែលជាការបង្ហាញពីសកម្មរបស់ស្ត្រីក្នុងសង្គម ក៏ដូចជាការប្រើប្រាស់សិទ្ធិស្មើៗគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍ និងមានតួនាទី ភារកិច្ចដូចបុរសផងដែរ។ យុទ្ធនាការជិះកង់ អបអរសាទរទិវានារីអន្ដរជាតិ ៨មីនា លើកទី១១២ ក្នុងក្រុងសៀមរាបនេះ ធ្វើឡើងក្រោមប្រធាបទ ស្ដ្រីរួមគ្នាក្នុងសុខសន្ដិភាព និងដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ លោក...

ព័ត៌មានលំអិត

«ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

ក្រោមព្រះរាជាធិបតីរបស់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ រះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដើម្បីបញ្ឆេះគប់ភ្លើង មុនពិធីរត់កាន់ភ្លើងគប់កាត់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ បើយោងតាមកិច្ចប្រជុំពិភាក្សា ក្នុងការរៀបចំតម្រាយផ្លូវ និងផែនការសកម្មភាព ការដង្ហែព្រះអគ្គីកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្ដសៀមរាប គ្រោងដង្ហែតុក្កតាយក្សឆ្នាំ២០២៣ ក្រោមប្រធានបទ “ខ្មែរក្លាហាន” ក្រុងសៀមរាប នាចុងសប្ដាហ៍នេះ

បន្ទាប់ពីអាក់ខានដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ តុក្កតាយក្សឆ្នាំ២០២៣ នឹងបង្ហាញខ្លួនម្តងទៀតនៅក្នុងក្រុងសៀមរាប នាចុងសប្ដាហ៍នេះ ក្រោមប្រធាន “ខ្មែរក្លាហាន” ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោក អ៊ុន សាវ៉ាន់ អ្នករៀបចំកម្មវិធីតុក្ដាយក្ស បានឱ្យដឹងថា តុក្កតាយក្សឆ្នាំ២០២៣ មានកុមារជាង ៤០០នាក់...

ព័ត៌មានលំអិត

ទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត បានបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលទស្សនា

នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានមកអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ។   ភ្ញៀវទេសចរណមកពីរាជធានីភ្នំពេញ កញ្ញា យាន ដានី...

ព័ត៌មានលំអិត

អភិបាលរងខេត្តជំរុញឱ្យមន្ទីរ-អង្គភាពក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម និងសិប្បកម្មដែលមានភាពទាក់ទាញ ដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី ៧

មានប្រសាសន៍ក្នុងកិច្ចប្រជុំត្រៀមរៀបចំតុបតែងលម្អស្តង់ពិព័រណ៍បង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងមហោស្រពអាហារខ្មែរ និងអន្តរជាតិ ក្នុងពិធីបុណ្យទន្លេរលើកទី៧ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រៀមរៀបចំផលិតផលកសិកម្ម សិប្បកម្ម ផលិតផលកែច្នៃ និងម្ហូបអាហារ ដែលមានភាពទាក់ទាញ ដើម្បីដាក់តាំងបង្ហាញក្នុងពិធីបុណ្យទន្លេរលើកទី៧ ឆ្នាំ២០២៣ លើទឹកដីខេត្តកំពង់ធំ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរទិញសំបុត្រទស្សនាអង្គរ និងប្រាសាទកោះកេរ ជាង ៧ម៉ឺននាក់ ក្នុងខែកុម្ភ: ឆ្នាំ២០២៣ 

គ្រឹះស្ថានអង្គរបានបង្ហាញថា ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ រយ:ពេលមួយខែ មានចំនួនជាង ៧ម៉ឺននាក់ និងទទួលថវិកាពីការលក់សំបុត្រជាង ៣លានដុល្លា បើធៀបនឹងឆ្នាំ២០២២កើនឡើងជាង ៩០០ភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកុម្ភ: ដល់ថ្ងៃទី២៨...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

តាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះបានបង្កការរំខានដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ...

ព័ត៌មានលំអិត

អ្នកជំនាញបញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម បន្ទាប់ពីការងារជួសជុលបានចប់ជាស្ថាពរ។ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ការងារជួសជុលនេះ ក្រុមអ្នកេជំនាញបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ចាន់...

ព័ត៌មានលំអិត

អង្គរសង្ក្រាន្តឆ្នាំ២០២៣៖ រាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូង ជាវិញ្ញាសារដែលត្រូវបំបែកកំណត់ត្រាពិភពលោក

សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ វិញ្ញាសារចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។ ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការចូលរួមបំបែកកំណត់ត្រាពិភពលោកចំនួន២វិញ្ញាសារ គឺការរាំម៉ាឌីហ្សូន...

ព័ត៌មានលំអិត

ពុទ្ធបាទ ប្រវែងជាង២ម៉ែត្រ និងមានអាយុកាលយ៉ាងតិច៦០០ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប

ព្រះពុទ្ធបាទខាងស្ដាំ កសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ នៃគ្រីស្តសករាជ និងជាកេរដំណែលសល់ក្រោយពីសម័យអង្គរ ត្រូវបានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតក្នុងក្រុងសៀមរាប ដាក់តាំងជូនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ សិក្សា ស្វែងយល់ ពីការគោរពសាសនា សិល្បៈ និងប្រវត្តិសាស្ត្រ កាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គុទេសក៍...

ព័ត៌មានលំអិត
Page 27 of 95 1 26 27 28 95

Recommended

សូម Like និង Follow ពួកយើង