អាជ្ញាធរស្រុកប្រាសាទបាគងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទើបត្រឡប់មកពីក្រៅប្រទេសដែលកំពុងធ្វើចត្តាឡីស័ក

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុក កម្លាំងនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក និងសហភាពសហព័ន្ធយុវជនខេត្តប្រចាំស្រុក បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង។ លោក សូរ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំអំណោយផ្ដល់ជូនក្រុមការងារនៅក្នុងមណ្ឌលចត្តាឡីស័កសាលាគរុកោរសល្យខេត្ត

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករដែលវិលត្រលប់មកពីប្រទេសក្រៅវិញ ដោយអំណោយមនុស្សធម៌ទាំងនោះរួមមាន៖ ទឹកបរិសុទ្ធ៥០កេស មី៣០កេស...

ព័ត៌មានលំអិត

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

មនុស្ស ១៧នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នឹងស្រ្ដីម្នាក់ មកពីខេត្តព្រះសីហនុ និងរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមការឲ្យដឹងពី លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២១។ លោកអភិបាលស្រុក បញ្ជាក់ថា នៅពេលត្រឡប់មកដល់ ភូមិព្រៃវែង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីបរទេសជាង ៧០០នាក់ ដែលបានធ្វើចត្តាឡីស័ក ត្រឡប់មកកាន់ខេត្តសៀមរាបវិញ ស្របតាមការប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមីនា...

ព័ត៌មានលំអិត

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ក្នុងនោះមានរាជធានីភ្នំពេញចំនួន២៧នាក់ , ខេត្តកណ្ដាលចំនួន២៩នាក់ , ខេត្តព្រះសីហនុចំនួន២នាក់ និងខេត្តសៀមរាបចំនួន១នាក់ ដែលធ្វើឲ្យមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតពីថ្ងៃទី២០ ខែកុម្ភៈ មកទល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ...

ព័ត៌មានលំអិត
Page 27 of 27 1 26 27

Recommended

សូម Like និង Follow ពួកយើង