វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ការប្រកួតធ្វើម្ហូបដោយប្រើកសិផលដែលដាំដោយកសិករ នៅតាមជាយក្រុងសៀមរាប ជាមួយមុខម្ហូប «ទឹកគ្រឿងសៀមរាប»

កម្មវិធី «ការបញ្ចេញស្នាដៃចម្អិនម្ហូបអង្គរ» ក្រោមប្រធានបទ «ទឹកដី និងការច្នៃប្រឌិត» របស់គម្រោងអង្គការអាគ្រីស៊ុតកម្ពុជា ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិអូរទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ដល់ផលិតផលកសិកម្ម និងណែនាំឲ្យមេចុងភៅស្គាល់ និងចូលរួមក្នុងការប្រើផលិតផលក្នុងស្រុក មកចម្អិនអាហារបង្ហាញពីថ្វីដៃរបស់ចុងភៅ និងលើកតម្លៃមុខម្ហូបប្រចាំតំបន់ ដែលជាមុខម្ហូបក្នុងការប្រកួតគឺ «ទឹកគ្រឿងសៀមរាប»។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុកនិងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ដែលបាត់ ឬខូចផ្នែកខ្លះនៃកម្រាលស្ពានហាលប្រាសាទអង្គរវត្តឱ្យប្រសើរឡើង បំណងបញ្ចៀសហានិភ័យផ្សេងៗ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។ បិទបំពេញបាយអនេះ បញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែរ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់។ លោក មុំ សុផុន មន្ត្រីបច្ចេកទេសអភិរក្ស...

ព័ត៌មានលំអិត

អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញជាអធិបតី សម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម !

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់របស់ខ្លួន ព្រមទាំងវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុចា អញ្ជើញមកទស្សន:កិច្ចនៅប្រាសាទអង្គរវត្ត និងសម្ភោធបញ្ចប់ការជួសជុលសាលរបាំប្រាសាទតាព្រហ្ម ក្នុងខេត្តសៀមរាប។ ឯកឧត្តម JAGDEEP DHANKHAR និងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប នៅម៉ោង...

ព័ត៌មានលំអិត

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ នៅខេត្តសៀមរាប ទទួលបានអ្នកទេសចរជិត ៣១ម៉ឺននាក់

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ បានឲ្យដឹងដែរថា សម្រាប់រយ:ពេល ៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ  ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣០៩,៥០៣នាក់ កើនឡើង ១១៩.១៦% ដែលឆ្នាំ២០២១ មានចំនួនប្រមាណ ១៤១,២១៩នាក់...

ព័ត៌មានលំអិត

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ...

ព័ត៌មានលំអិត

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនឧទ្យានសិប្បនិមិត្តឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងមានសត្វជាច្រើនប្រភេទទៀត ដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រត្រីគុណ បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើនប្រភេទទៀត។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន...

ព័ត៌មានលំអិត

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

អ្នកបំរើសេវាកម្មទេសចរជាងមួយពាន់នាក់ មកពីតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនទេសចរណ៍ មគ្គុទេសសចរណ៍ បានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់ខ្លួន លើការពង្រឹងជំនាញដែលមានស្រាប់ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ខណៈដែលក្រសួងទេសចរណ៍លើកឡើងថា ការពង្រឹងធនធានមនុស្សលើវិស័យទេសចរណ៍នេះ ស្របពេលភ្ញៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជាមានសន្ទុះឡើងវិញជាបណ្តើរៗ។ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់បុគ្គលិកកំពុងបំពេញការងារ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការយកទៅដាក់នៅកន្លែងដើមវិញនេះ ក្រោយពីចម្លាក់តោមួយគូរនោះ បានឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ ២៥ឆ្នាំ ដោយរក្សាបាននូវទម្រង់ដើមលើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន...

ព័ត៌មានលំអិត

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុ ផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង ២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ហើយៗការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណនេះ ត្រូវរៀបតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល ២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។ អ្នកស្រី នង...

ព័ត៌មានលំអិត
Page 33 of 94 1 32 33 34 94

Recommended

សូម Like និង Follow ពួកយើង