រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ចម្ការព្រៃមេពូជឈើគ្រញូងនៅក្នុងស្រុកបន្ទាយស្រី ដែលជាចម្ការព្រៃមេពូជឈើគ្រញូងដ៏ធំនៅកម្ពុជា ទៅជាតំបន់ទេសចរណ៍ធម្មជាតិ
លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ បានឲ្យដឹងថា តំបន់ដែលមានដើមគ្រញូងធំៗប្រមាណជាង៥០០ដើម នៅលើផ្ទៃដីទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ហើយជាផ្នែកមួយនៃការចូលរួមការពារពូជឈើដ៏កម្រនៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវដល់អ្នកទេសចរណ៍ ទាំងជាតិ និងអន្តរជាតិចូលរួមទាំងអស់គ្នា។ លោក សេង ...