សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីន របស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ៣នាក់ ...