ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨២នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២២៨នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ !

រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨២នាក់, ព្យាបាលជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២២៨នាក់ និងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ...

ព័ត៌មានលំអិត

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ជូនដល់រដ្ឋបាលខេត្តសៀមរាប

ផ្លែមៀនប៉ៃលិន និងផ្លែតាង៉ែនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៧៥នាក់ ជាសះស្បើយចំនួន ១៣៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៦ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៥នាក់ ជាសះស្បើយចំនួន១៣៤នាក់ និងស្លាប់ចំនួន០៣នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៧៥នាក់ ចំពោះករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក, ករណីទី៣៦ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៣៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ បញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋស្រុកអង្គរធំ

រយៈពេល១ខែ ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ ចំណុះអោយកងពលធំលេខ៣ ខេត្ដព្រះវិហារ បានបញ្ចប់បេសសកម្មរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយជោគជ័យ នៅលើទឹកដីស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ ឯកឧត្ដម ផៃ សុខខេង...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយចំនួន២០៥នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៦៨នាក់ ចំពោះករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី២ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។ ចំពោះករណីទី២៩...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីលក្ខណ:ពិសេសដែលកម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ គួរជម្រាបថា នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធនៅថ្ងៃទី២៤...

ព័ត៌មានលំអិត

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី...

ព័ត៌មានលំអិត

មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩នៅខេត្តសៀមរាប ត្រូវបានដាក់ឲ្យប្រើប្រាស់មុនការគ្រោងទុក ដែលមានសមត្ថភាពប្រតិបត្តិការក្រោម ១.០០០ សំណាកក្នុង១ថ្ងៃ

លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា មន្ទីរពិសោធន៍វិភាគសំណាករកវីរ៉ុសកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប សម្រាប់វិភាគលើវត្ថុសំណាក ស្រាវជ្រាវរកវីរ៉ុសកូវីដ-១៩ ដែលមន្ទីរបង្អែកខេត្តសៀមរាបសាងសង់ថ្មីយ៉ាងប្រញ៉ាប់ប្រញ៉ាល់ក្នុងផែនការបន្ទាន់ ក្រោមការប្រើប្រាស់ថវិកាធនាគារពិភពលោក តាមរយៈក្រសួងសុខាភិបាល ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ ត្រូវបានដាក់ឲ្យដំណើរការមុនការគ្រោងទុកហើយនៅក្នុងខែសីហានេះ បន្ទាប់ពីបានបំពាក់សម្ភារឧបករណ៍ និងដំណើរការសាកល្បងកាលនៅក្នុងអំឡុងខែកក្កដាកន្លងមកនេះ ហើយមន្ទីរពិសោធន៍មួយនេះ មានគុណភាពខ្ពស់ក្នុងការបង្ហាញលទ្ធផលវិភាគ និងមានសមត្ថភាពប្រតិបត្តិការក្រោម...

ព័ត៌មានលំអិត
Page 7 of 27 1 6 7 8 27

Recommended

សូម Like និង Follow ពួកយើង