ព្យុះស៊ីក្លូនWiphaបោកបក់ទីក្រុងហុងកុង នឹងអាចបង្កជាទឹកជំនន់
ព្យុះស៊ីក្លូន Wipha ដែលជាព្យុះកម្រិតទី៨ បានចាប់ផ្ដើមឆ្លងកាត់ទីក្រុងហុងកុង កាលថ្ងៃទី៣១ ខែកក្កដាម្សិលមិញ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia។ សញ្ញានេះបានបង្ហាញពីល្បឿនខ្យល់ខ្លាំងលើសពី ៦៣គីឡូម៉ែត្រ ក្នុង១ម៉ោង ដល់១១៧គីឡូម៉ែត្រក្នុង ១ម៉ោង ហើយសន្ទុះល្បឿនខ្យល់នេះអាចបន្តលើសពី១៨០ គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីសញ្ញាខ្យល់ខ្លាំង ក្រុមអ្នកសង្កេតការណ៍របស់ទីក្រុងនេះ ក៏បានចេញការព្រមាន ...