អ្នកជំនាញបរិស្ថានពិភាក្សាគ្នាបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា !
ការបង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។ឯកឧត្តម ...