Tag: បុរាណវិទ្យា

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានចូលរួមវគ្គបណ្តុះបណ្តាលការកសាងសមត្ថភាពលើកទី៣ ក្នុងការប្រើប្រាស់ម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវិទ្យា។វគ្គបណ្ដុះបណ្ដាលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) ដែលធ្វើមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះ ដើម្បីឱ្យមន្ត្រី បុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា មានចំណេះអំពីការប្រើប្រាស់ម៉ាស៊ីន GPR (Ground Penetrating Radar)ដើម្បីសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុនៅក្រោមដីក្នុងតំបន់អង្គរ។ ...

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក ...

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

អ្នកជំនាបុរាណវិទ្យាថា ឈើតាត្រាវជាឈើពិសេសបំផុត ជាងឈើដទៃទៀតក្នុងការជួយការពារប្រាសាទបុរាណ

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឲ្យដឹងថាឈើតាត្រាវ ដែលមានវត្តមានជាមួយសំណង់ប្រាសាទបុរាណ ជាងពាន់ឆ្នាំកន្លងមកហើយនោះ មកដល់បច្ចុប្បន្ននេះ(សតវត្សរ៍ទី២១) អាជ្ញាធរជាតិអប្សរា នៅតែរក្សាបានប្រភេទឈើដ៏មានគុណតម្លៃនេះ មកប្រើប្រាស់លើការងារជួសជុលប្រាសាទ នៅត្រង់ចំណុចណា ដែលធាតុដើមនៃសំណង់ប្រាសាទមានឈើប្រភេទនេះ ហើយប្រភេទឈើនេះ អាជ្ញាធរជាតិអប្សរា កំពុងបណ្តុះដាំជាបន្តបន្ទាប់ផងដែរ ហើយតាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ...

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ

ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សា កាលពីពេលថ្មីៗនេះ បានប្រទះឃើញរូបចម្លាក់ដងខ្លួនយក្ស និងព្រះសិរទេសវតាម នៅខ្លោងទ្វារតាកាវ ស្ថិតនៅខាងលិចនៃក្រុងអង្គរធំ ខណៈដែលក្រុមបុរាណវិទ្យាធ្វើកំណាយសិក្សាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារក្រុងអង្គរធំ។ បើតាមលោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ការប្រទះឃើញចម្លាក់ដ៍អស្ចារ្យនេះ គឺក្នុងពេលក្រុមអ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវកំពុងធ្វើកំណាយ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ ...

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញទបង្ហូរទឹកបុរាណមួយដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណៈដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង កាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។ លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២ ...

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ប្រតិភូ​សមាជិក បណ្ឌិត សភា វិទ្យាសាស្ត្រ​សង្គម​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​វៀតណាម ដឹកនាំ​ដោល​លោក NGUYEN GIANG HAI បាន​ចូលរួម​ធ្វើ​បាឋកថា​ស្ដីពី«​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​»ព្រមទាំង​បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​បុរាណវិទ្យា​ដល់ មន្ត្រី បុគ្គលិក និង​សាធារណជនដែល​សរុប​ប្រមាណ​៥០​នាក់នៅ​អាជ្ញាធរ​ជាតិ​អប្សរា ។​ ​ក្នុង​បាឋកថា​នោះ លោក NGUYEN GIANG ...

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

លទ្ធផល​គំហើញ​នៃ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី

​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ប្រាសាទបន្ទាយក្តី បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី​១០ និង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​ដឹង​អំពី​ការវិវឌ្ឍ​នៃ​រចនា​សម្ពន្ធ និង​ទំនាក់ទំនង​របស់​សំណង់​នីមួយៗ ព្រមទាំង​ការបណ្ដុះបណ្ដាល​ដល់​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា និង​ស្ថាបត្យកម្ម ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​។ ​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៩ យើង​បានធ្វើ​កំណាយ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅថា «​ខឿន​ព្រះពុទ្ធសាសនា​» ...

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ខណៈ​ដែល​ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​ ​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣ មាន​សំណល់​ខឿន​ក្រោម​បង្អស់ ...

Recommended

សូម Like និង Follow ពួកយើង