កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរដាំស្ដារឡើងវិញ នៅខាងជើងបឹងទន្លេសាប នៃមូលដ្ឋានស្រុកពួក ក្នុងខេត្ដសៀមរាប
កូនឈើព្រៃលិចទឹកចម្រុះប្រមាណ ៣.០០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ធ្វើការដាំលើផ្ទៃដីព្រៃលិចទឹករីករឹលចំនួន ២ហិកតា នៅចំណុចស្រែខ្យង ខាងជើងបឹងទន្លេសាប ក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ទ ដែលការដាំនេះរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាពលោក ...