Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ព្រៃលិចទឹកតំបន់២ ក្នុងខេត្តសៀមរាបកំពុងប្រឈមនឹងការបាត់បង់ដោយសារប្រជាពលរដ្ឋ

ដោយ Pothe Thun
19/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ព្រៃលិចទឹកតំបន់២ ក្នុងខេត្តសៀមរាបកំពុងប្រឈមនឹងការបាត់បង់ដោយសារប្រជាពលរដ្ឋ
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាពេលបច្ចុប្បន្ន ព្រៃលិចទឹកក្នុងតំបន់២ ក្នុងចំណោមតំបន់ព្រៃលិចទាំង៣តំបន់ ក្នុងខេត្តសៀមរាប កំពុងប្រឈមនឹងការបាត់បង់ ដោយសារប្រជាពលរដ្ឋ កាប់ទន្ទ្រានធ្វើស្រែចំការ នេះបើតាមប្រសាសន៍ លោក ធិន នីសុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងកម្មវិធីសន្ទនាមតិ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

នាយរងខណ្ឌរដ្ឋបាលជលផល បង្ហាញថា តំបន់ព្រៃលិចទឹកក្នុងខេត្តសៀមរាប មានផ្ទៃដីសរុប ១៣៤,៨៧៩ហិកតា។ នៅឆ្នាំ២០១២ អាជ្ញាធរបឹងទន្លេសាប បានបែងចែកផ្ទៃដីទាំងនោះ ជា៣តំបន់ ក្នុងនោះ តំបន់១ ជាតំបន់សម្រាប់ប្រជាពលរដ្ឋរស់នៅ តំបន់២ ជាតំបន់ព្រៃលិចទឹក និងអាចអភិវឌ្ឍន៍បាន ប្រសិនបើមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំបន់៣ ជាតំបន់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការរស់នៅ ឬអភិវឌ្ឍឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈសេចក្ដីជូនដំណឺងរបស់ក្រសួងកសិកម្ម លោកនាយរងខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា បញ្ហាដែលបង្កឲ្យបាត់បង់ព្រៃលិចទឹក បណ្ដាលមកពី កត្តាធម្មជាតិភ្លើងឆេះព្រៃ ការដុតព្រៃដោយប្រជាពលរដ្ឋ ដើម្បីពង្រីកដីកសិកម្ម ចាប់សត្វ ។ល។ ជាពិសេសការដុតព្រៃនេះ ក៏បានបង្កឲ្យឆេះភូមិដ្ឋានប្រជាពលរដ្ឋ និងស្រូវរបស់ប្រជាពលរដ្ឋផងដែរ។

មានវត្តមានក្នុងកម្មវិធីសន្ទនាមតិនោះដែរ លោក ឃឺន សុគុណវិសិដ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងតំបន់បឹងទន្លេសាបខេត្តសៀមរាប មានស្ថាប័ន៣ ដែលមានសមត្ថកិច្ចត្រួតស៊ីគ្នា រួមមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន និងអាជ្ញាធរបឹងទន្លេសាប។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងការពារតំបន់ព្រៃលិចទឹក តាមរយៈការចុះផ្សព្វផ្សាយសេចក្ដីណែនាំរបស់ស្ថាប័នសាម៉ីនីមួយៗ។ បន្ថែមពីនោះ នៅឆ្នាំ២០១៩ ស្ថាប័នទាំងបីនេះ ក៏បានសហការបង្ក្រាបបទល្មើសលួចកាប់ និងដុតព្រៃទន្ទ្រានយកដីព្រៃសាធារណសរុប ៣៦ករណី សរុប ១៥០ហិចតា ចាប់ជនល្មើស និងបញ្ជូនទៅតុលាការចំនួន ១៣នាក់ និងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យសរុប ៣១នាក់។

គួរជម្រាបថា យោងតាមច្បាប់ នៃ បទល្មើសជលផលថ្នាក់លេខ១ ឬព្រៃឈើថ្នាក់លេខ១ ជនណា ដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា នឹងប្រឈមនឹងការជាប់ពន្ធនាគារចាប់ ៣ ដល់ ៥ឆ្នាំ និងពី ៥ដល់១០ឆ្នាំ។

អត្ថបទ និង រូបភាព៖ សេង ផល្លី

Tags: ព្រៃ​លិច​ទឹកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

យោធិនពិការ២៩១គ្រួសារក្នុងខេត្តសៀមរាបទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម ហ៊ុន ម៉ាណែត

យោធិនពិការ២៩១គ្រួសារក្នុងខេត្តសៀមរាបទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម ហ៊ុន ម៉ាណែត

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.