Thursday, May 26, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល រំលឹក​ដល់​ក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹង​ជំនាញ​របស់ខ្លួន ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​

ដោយ Pothe Thun
26/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល រំលឹក​ដល់​ក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹង​ជំនាញ​របស់ខ្លួន ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​
427
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុមគ្រូពេទ្យ គួរ​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​របស់ខ្លួន ដើម្បី​ព្យាបាល​អ្នកជំងឺ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព គុណភាព​ប្រកបដោយ​វិជ្ជាជីវៈ ខណៈ​ក្រុមគ្រូពេទ្យ​មួយចំនួន បាន​ព្យាបាល​អ្នកជំងឺ​ខ្វះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ បណ្ដាល​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅក្នុង​ស​ន្នី​សិទ​ប្រចាំឆ្នាំ​លើក​ទី​០៣ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ក្រោម​ប្រធានបទ ”​ជំងឺ​តំបន់​ត្រូពិច​លើ​កុមារ​” ដែល​ធ្វើឡើង​នៅ​សាលសន្និសីទ​សុខា ខេត្ដ​សៀមរាប ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​នេះ រួម​នឹង​វត្តមាន​ក្រុមគ្រូពេទ្យ​ក្នុង​ខេត្តសៀមរាប​ជាច្រើនរូប​ចូលរួម​។​

​ស​ន្នី​សិទ​នេះ បែក​ចែកជា​បី​ផ្នែក​សំខាន់ៗ ដោយ​ផ្នែក​ទី​១​ផ្ដោត​សំខាន់​ទៅលើ​ភាពស៊ាំ​ជំងឺឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា ការសិក្សា​ហា​នី​ភ័យ​ជំងឺគ្រុនឈាម ផ្នែក​ទី​២ ជំងឺ​បង្កដោយ​បាក់តេរី​រីក​ស៊ី​ស្យា លើ​កុមារ​កម្ពុជា និង​ទី​៣​ជំងឺ​តេតាណូស​ទារក ឱ​ម៉ា​ល់​ទិ​ក និង​ពស់វែក​ចឹក​៕

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

25/05/2022
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

25/05/2022

​ឯកឧត្ដម ធា គ្រុយ បាន​សង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យ​ដែល​មិន​គោរ​ពេលវេលា និង​ការងារ ព្រមទាំង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ គឺ​មិនបាច់​ធ្វើ​ពេទ្យ​នោះទេ បើទោះបី​គ្រូពេទ្យ​នោះ​ពូកែ​ប៉ុណ្ណា​ក៍ដោយ​។​

​ឯកឧត្ដម លើកឡើងថា ក្ដីកង្វល់​របស់​អ្នកជំងឺ​គឺជា​កង្វល់​របស់​ក្រុមគ្រូពេទ្យ ដែល​គ្រូពេទ្យ​ត្រូវធ្វើ​យ៉ាងណា​គោរព​វិន័យ បទបញ្ជា ពេលវេលា និង​មើលថែទាំ និង​ព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​២៤​ម៉ោង​លើ​២៤​ម៉ោង និង​មាន​ជំនាញ​ច្បាស់លាស់ ដើម្បី​ព្យាបាល​អ្នកជំងឺ​ឲ្យ​មាន​ប្រសិទ្ធិភាព​និង​គុណភាព​ខ្ពស់ ហើយ​ការធ្វើ​ឲ្យ​បាន​មួយកញ្ចប់​នេះ​ឲ្យ​បានល្អ​គឺជា​គ្រូពេទ្យ​ដែល​ល្អ​បំផុត​។ ដោយឡែក គ្រូពេទ្យ​មាំទាំ និង​មាន​ជំនាញ​ប៉ុណ្ណា អ្នក​ថែទាំ​ក៏ត្រូវ​មាំទាំ​ប៉ុណ្ណឹង​ដែរ​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ទទួលស្គាល់ថា មន្ទីរពេទ្យ​កុមារ​អង្គរ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​នៅ​សៀមរាប ជា​មន្ទីរពេទ្យ ដែល​បាន​បណ្ដុះបណ្ដាល​គ្រូពេទ្យ​បន្ថែម និង​ការថែទាំ​ព្យាបាល​អ្នកជំងឺ​មានគុណ​ភាពល្អ​។​

​សូមជម្រាបថា មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ ទទួល​ព្យាបាល និង​ថែទាំ​សុខភាព ទារក និង​កុមារ​កម្ពុជា ដល់​អាយុ​១៦​ឆ្នាំ ដោយ​មិន​គិត​កម្រៃ​សេវា​។ ជា​រៀងរាល់ថ្ងៃ មន្ទីរពេទ្យ​នេះ ទទួល​អ្នកជំងឺ​ប្រមាណ ៥០០​នាក់​។ រហូតដល់​ពេលបច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប បានផ្តល់​ការព្យាបាល ដល់​ទារក និង​កុមារ​កម្ពុជា ប្រមាណ​ច្រើនជាង ២.៥​លាន​ករណី​ហើយ​។​

 

​អត្ថបទ និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​៖ លោក សេង ផល្លី​

Tags: ក្រសួង​សុខាភិបាលគ្រូពេទ្យ​អ្នកជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទោះបី​មាន​ក្រុង​រណប​នៅ​ស្រុក​ប្រាសាទបាគង តែ​ទីផ្សារ​ដី​នៅ​ខេត្តសៀមរាប​នៅមាន​តម្លៃ​ទាប​

ទោះបី​មាន​ក្រុង​រណប​នៅ​ស្រុក​ប្រាសាទបាគង តែ​ទីផ្សារ​ដី​នៅ​ខេត្តសៀមរាប​នៅមាន​តម្លៃ​ទាប​

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

វត្ត​ស្វាយ​រមៀត​រៀបចំ​ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​ឱប​ស្ទប​ជាមួយ អង្គ​កឋិន​សាមគ្គី​

ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !

ដំណើរ​ទ​ស្សា​ចរណ៍ ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ទៅកាន់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ ជាប់​ព្រំដែន​កម្ពុជា ទទួលបាន​ជោគជ័យ​ផ្លែផ្កា​ជា​វិជ្ជមាន !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,652)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,974)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (548)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (152)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.