ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខិតខំការពារបឹងទន្លេសាប និងភ្នំគូលែនឱ្យបានល្អ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នាឱ្យបានល្អ លើការងារថែរក្សា ការពារតំបន់បឹងទន្លេសាប និងតំបន់ភ្នំគូលែន ដែលជាតំបន់សំខាន់របស់កម្ពុជាយើង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ព្រៃឈើនៅតំបន់ភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម ...











