រដ្ឋបាលស្រុកបន្ទាយស្រី ជំរុញដល់អាណាព្យាបាលនិងសិស្សានុសិស្សក្នុងសហគមន៍សិក្សាភាសាបរទេសបន្ថែមពីលើភាសាជាតិ
នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើមបើកដំណើរការគម្រោងសាកល្បងបង្រៀនបន្ថែមម៉ោងលើមុខវិជ្ជាភាសាអង់គ្លេស និងភាសាចិន ដល់សិស្សសាលាបឋមសិក្សាក្នុងសហគមន៍ នៃស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ការសិក្សារបស់កុមារនៅកម្រិតបឋម និងឈានទៅរកកម្រិតបន្តបន្ទាប់ រហូតដល់ឧត្តមសិក្សា។ លោក សាំង វឌ្ឍនា អភិបាលរងស្រុកបន្ទាយស្រី មានប្រសាសន៍ថា ក្រៅពីការសិក្សាភាសាជាតិ កុមារក៏មានឱកាសជាច្រើនទៀតក្នុងការចាប់យកចំណេះដឹងពីភាសាបរទេស ដែលជាភាសាដែលមានតម្រូវការខ្ពស់។ ...